ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ល្ខោនយីកេកួយ, ល្ខោនយីកេនីពេជ, ល្ខោនខោលវត្តស្វាយអណ្តែត និងល្ខោនបុរាណពោលស្រី... The post ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ appeared first on Kampuchea Thmey Daily.

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ទស្សនីយភាពល្ខោនខ្មែរ គោលចំនួន ៤ប្រភេទ នឹងត្រូវយកទៅសម្តែងក្នុងបហោស្រពសិល្បៈបុណ្យភូមិឆ្នាំទី១២ ខាងមុខ ដើម្បីជាការអបអរពិធីបុណ្យចូលឆ្នាំខ្មែរ និងដើម្បីផ្សព្វផ្សាយពីល្ខោនខ្មែរដល់ប្រជាពលរដ្ឋបានស្គាល់។

បុណ្យភូមិលើកទី១២ ឆ្នាំ២០២៥ នឹងត្រូវធ្វើជា២វគ្គ ដោយវគ្គទី១ ធ្វើនៅថ្ងៃទី៥ និងទី៦ ខែមេសា ឆ្នាំ២០២៥ នៅផ្សារទំនើបជីបម៉ុង ២៧១ ចំណែកវគ្គទី២ រៀបចំនៅថ្ងៃទី១១ និងទី១២ ខែមេសា នៅវត្តស្វាយអណ្តែត ដែលស្ថិតនៅក្រុងអរិយក្សត្រ រាជធានីភ្នំពេញ។ បុណ្យភូមិឆ្នាំទី១២នេះ ធ្វើឡើងដោយផ្តោតលើបេតិកភណ្ឌអរូបីដែលត្រូវការពារជាបន្ទាន់។

ក្នុងឱកាសនេះ បើតាមទំព័រហ្វេសប៊ុករបស់បុណ្យភូមិ ដែលផ្សាយនាថ្ងៃទី៣០ ខែមីនា នេះបញ្ជាក់ថា បុណ្យភូមិទាំងសប្តាហ៍ទី១ និងសប្តាហ៍ទី២ នឹងយកនូវទម្រង់ល្ខោនខ្មែរចំនួន៤ ដែលកំពុងតែប្រឈមនឹងការបាត់បង់ និងត្រូវការការការពារជាបន្ទាប់ រួមមាន ល្ខោនយីកេកួយ, ល្ខោនយីកេនីពេជ, ល្ខោនខោលវត្តស្វាយអណ្តែត និងល្ខោនបុរាណពោលស្រី  ដើម្បីយកមកសម្តែងក្នុងបុណ្យភូមិក្នុងគោលបំណងឱ្យកូនខ្មែរបានឃើញ និងស្គាល់ស៊ីជម្រៅពីល្ខោនរបស់ខ្មែរ។

ប្រភពខាងលើបន្ថែមថា វត្តមានរបស់ពលរដ្ឋចូលរួមជាមួយបុណ្យភូមិ គឺមានតម្លៃខ្លាំងសម្រាប់ទម្រង់សិល្បៈទាំងនេះ ក្នុងការថែរក្សាឱ្យបានគង់វង្ស និងបន្តវត្តមានសម្រាប់កូនខ្មែរជំនាន់ក្រោយ៕

ដោយ៖ អុន ស្រីមាន

The post ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ appeared first on Kampuchea Thmey Daily.