នាយករដ្ឋមន្ត្រីវៀតណាមថា អាមេរិកគឺជាទីផ្សារនាំចេញធំជាងគេ ប៉ុន្តែមិនមែនតែមួយ

បរទេស៖ អាមេរិកគឺជាទីផ្សារនាំចេញធំជាងគេ ប៉ុន្តែមិនមែនតែមួយទេ ដូច្នេះ វៀតណាមត្រូវពង្រឹងគុណភាពផលិតផលរបស់ខ្លួន ដើម្បីជ្រៀតចូលទីផ្សារសក្តានុពលផ្សេងទៀត ហើយបន្តការចរចាជាមួយអាមេរិក, នេះបើយោងតាមនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើង។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលទៀងទាត់ នាព្រឹកថ្ងៃទី៦ ខែមេសា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានឲ្យដឹងថា វៀតណាមចែករំលែកជាមួយដៃគូផ្សេងទៀត ជាពិសេសកិច្ចសហប្រតិបត្តិការដើម្បីជំរុញការធ្វើពិពិធកម្មទីផ្សារ ផលិតផល និងខ្សែសង្វាក់ផ្គត់ផ្គង់។ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកត្រូវបានដាក់ក្នុងទំនាក់ទំនងរួមជាមួយប្រទេសដទៃទៀត ជាពិសេសប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងសន្ធិសញ្ញាអន្តរជាតិផ្សេងទៀត។ ពន្ធនាំចូលទៅវិញទៅមកត្រូវបានអនុវត្តដោយសហរដ្ឋអាមេរិកចំពោះដៃគូពាណិជ្ជកម្មជាង ១៨០ប្រទេស ហើយវៀតណាមស្ថិតក្នុងចំណោមប្រទេសដែលទទួលរងនូវអត្រាពន្ធខ្ពស់បំផុត 46% ដែលរំពឹងថានឹងចូលជាធរមានចាប់ពីថ្ងៃទី ៩ ខែមេសា។ នាយក​រដ្ឋមន្ត្រី​បាន​ចង្អុល​បង្ហាញ​ថា អាមេរិក​ជា​ទីផ្សារ​នាំ​ចេញ​ធំ​ជាង​គេ​របស

នាយករដ្ឋមន្ត្រីវៀតណាមថា អាមេរិកគឺជាទីផ្សារនាំចេញធំជាងគេ ប៉ុន្តែមិនមែនតែមួយ

បរទេស៖ អាមេរិកគឺជាទីផ្សារនាំចេញធំជាងគេ ប៉ុន្តែមិនមែនតែមួយទេ ដូច្នេះ វៀតណាមត្រូវពង្រឹងគុណភាពផលិតផលរបស់ខ្លួន ដើម្បីជ្រៀតចូលទីផ្សារសក្តានុពលផ្សេងទៀត ហើយបន្តការចរចាជាមួយអាមេរិក, នេះបើយោងតាមនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើង។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលទៀងទាត់ នាព្រឹកថ្ងៃទី៦ ខែមេសា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានឲ្យដឹងថា វៀតណាមចែករំលែកជាមួយដៃគូផ្សេងទៀត ជាពិសេសកិច្ចសហប្រតិបត្តិការដើម្បីជំរុញការធ្វើពិពិធកម្មទីផ្សារ ផលិតផល និងខ្សែសង្វាក់ផ្គត់ផ្គង់។ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកត្រូវបានដាក់ក្នុងទំនាក់ទំនងរួមជាមួយប្រទេសដទៃទៀត ជាពិសេសប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងសន្ធិសញ្ញាអន្តរជាតិផ្សេងទៀត។

ពន្ធនាំចូលទៅវិញទៅមកត្រូវបានអនុវត្តដោយសហរដ្ឋអាមេរិកចំពោះដៃគូពាណិជ្ជកម្មជាង ១៨០ប្រទេស ហើយវៀតណាមស្ថិតក្នុងចំណោមប្រទេសដែលទទួលរងនូវអត្រាពន្ធខ្ពស់បំផុត 46% ដែលរំពឹងថានឹងចូលជាធរមានចាប់ពីថ្ងៃទី ៩ ខែមេសា។

នាយក​រដ្ឋមន្ត្រី​បាន​ចង្អុល​បង្ហាញ​ថា អាមេរិក​ជា​ទីផ្សារ​នាំ​ចេញ​ធំ​ជាង​គេ​របស់​វៀតណាម ប៉ុន្តែ​មិនមែន​តែ​មួយ​នោះ​ទេ។ ដូច្នេះហើយ នេះក៏ជាឱកាសមួយក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញក្នុងមធ្យោបាយពន្លឿន និងនិរន្តរភាព ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ទីផ្សារនាំចេញចាំបាច់ត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ និងកែលម្អគុណភាពផលិតផល ដើម្បីជ្រៀតចូលទីផ្សារផ្សេងទៀតដែលមានសក្តានុពលខ្លាំង ដូចជាមជ្ឈិមបូព៌ា អឺរ៉ុបខាងកើត អាស៊ីកណ្តាល អាមេរិកឡាទីន ឥណ្ឌា និងអាស៊ាន”។

ប្រែសម្រួលៈ ណៃ តុលា