តួឯកប្រុសកុនភាគដ៏ល្បី រឿង”ភូមិខ្ញុំស្រស់ឆើតឆាយ” ធ្លាក់ខ្លួនរត់តុខណ:ស្ថានភាពដុនដាបខ្លាំង

អតីតតារាសម្តែង លោក ឡុងវិរៈយុទ្ធ ហៅ នាយ ភូ បានធ្លាក់ខ្លួនមកពីភាពល្បីល្បាញមករត់តុនឹងមានការប្រែប្រួល​រូបរាង​ខុសមុន The post តួឯកប្រុសកុនភាគដ៏ល្បី រឿង”ភូមិខ្ញុំស្រស់ឆើតឆាយ” ធ្លាក់ខ្លួនរត់តុខណ:ស្ថានភាពដុនដាបខ្លាំង appeared first on Kampuchea Thmey Daily.

តួឯកប្រុសកុនភាគដ៏ល្បី រឿង”ភូមិខ្ញុំស្រស់ឆើតឆាយ” ធ្លាក់ខ្លួនរត់តុខណ:ស្ថានភាពដុនដាបខ្លាំង

អតីតតារាសម្តែង លោក ឡុងវិរៈយុទ្ធ ហៅ នាយ ភូ បានធ្លាក់ខ្លួនមកពីភាពល្បីល្បាញមករត់តុនឹងមានការប្រែប្រួល​រូបរាង​ខុសមុនធ្វើឲ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលហើយចាប់អារម្មណ៍ស្ទើរគ្រប់គ្នា។

បើតាមការបញ្ជាក់ឲ្យដឹងពីលោក អ៉ឹម ជីវ៉ា បានរៀបរាប់ថា ហ៊ឺម…នាយភូ ធ្លាប់ជាតួឯកកុន ជាតារាល្បីមួយរូប ឥឡូវនេះឃើញគាត់មកធ្វើការត់តុធ្លាក់រូបសម្រស់ខុ សឆ្ងាយពីមុនភ្នែកស្លក់រាងស្គមស្គាំងមើលមិនចង់ស្គាល់ហើយគាត់ក៏ណែនាំខ្លួនថាបងខ្ញុំគឺឡុងវិរៈយុទ្ធហៅ នាយ ភូ ដែលជាតួឯកប្រុសក្នុងរឿងភូមិខ្ញុំស្រស់ឆើតឆាយ ។ 

លោកបន្តទៀតថា ខ្ញុំបាទ អ៉ឹម ជីវ៉ា គឺជួបលោក ឡុងវិរៈយុទ្ធ ហៅ នាយភូ ដែលដោយចៃដន្យទៅហូបអីជា មួយប្អូនៗនៅហាង RK ម៉ូការថៈបុរីពិភពថ្មីគួស្រូវ៣ ឃើញសភាពគាត់ហើយអាណិតណាស់ប្តូប្រែប្រួលអស់គ្រប់យ៉ាង។

សូមបញ្ជាក់ថាអតីត​តារា​សម្តែង​លោក ឡុ​ង វិ​រៈ​យុទ្ធ ធ្លាប់​បាន​ឈោង​ភាព​ល្បី​លើ​វិ​ថី​សិល្បៈតាម​រយៈ​ការ​ទ ទួល​បាន​តំណែង​តួឯក​ជាមួយ​បន្តបន្ទាប់តាម​ក្នុង​ខ្សែ ភាពយន្តដោយនៅ​ក្នុង​នោះលោក​ក៏​ជា​តួឯក​ប្រុស​នៅ​ក្នុង​រឿង”ភូមិ​ខ្ញុំ​ស្រស់​ឆើតឆាយ” ទោះបីជា​យ៉ាងណា បន្ទាប់​ពី​កសាង​កេរ្តិ៍​បាន​មួយ​រយៈ​នោះនាយ ភូ ក៏​បាន​បាត់​វត្តមាន​អស់​ជា​ច្រើន​ឆ្នាំ​ពី​វិវិស័យសិល្ប:ផងដែរ៕ ចាន់រ៉ា

The post តួឯកប្រុសកុនភាគដ៏ល្បី រឿង”ភូមិខ្ញុំស្រស់ឆើតឆាយ” ធ្លាក់ខ្លួនរត់តុខណ:ស្ថានភាពដុនដាបខ្លាំង appeared first on Kampuchea Thmey Daily.