អធិការខណ្ឌកំបូល ជំរុញឲ្យមន្ត្រីដែលមានក្បាលពោះធំ ត្រូវហ្វឹកហាត់សម្រក
លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានជំរុញដល់មន្ត្រីនគរបាល... The post អធិការខណ្ឌកំបូល ជំរុញឲ្យមន្ត្រីដែលមានក្បាលពោះធំ ត្រូវហ្វឹកហាត់សម្រក appeared first on Kampuchea Thmey Daily.

លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានជំរុញដល់មន្ត្រីនគរបាលក្រោមឱវាទទាំងអស់ដែលមានក្បាលពោះធំ ត្រូវចូលរួមហាត់ប្រាណដើម្បីសម្រកឲ្យសមរម្យ និងងាយស្រួលក្នុងការបង្ក្រាប រឺរត់ដេញជនសង្ស័យដែលប្រព្រិត្តិបទល្មេីសផ្សេងៗ។ ការជំរុញបែបនេះ ធ្វើឡើងបន្ទាប់ពីលោកអធិការខណ្ឌសង្កេតឃើញមន្ត្រីក្រោមឱវាទមានក្បាលពោះធំៗច្រើន ដែលធ្វើឲ្យពិបាកក្នុងការបង្ក្រាប រឺរត់ដេញបទជនសង្ស័យដែលប្រព្រិត្តិបទល្មេីសផ្សេងៗ។

លោកអធិការខណ្ឌកំបូល បន្ថែមថា ការហ្វឹកហាត់សម្រកក្បាលពោះនេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ ឧសភានេះតទៅ ដោយមានការណែនាំ និងពន្យល់ពីរបៀបហាត់ពីគ្រូជំនាញហាត់ប្រាណ និងពន្យល់ពីរបបអាហារត្រូវពិសាប្រចាំថ្ងៃផងដែរ។

លោកវរសេនីយ៍ឯកអធិការខណ្ឌបញ្ជាក់ថា បើតាមបញ្ជាក់ពីគ្រូបង្វឹក ការហ្វឹកហាត់នេះ គឺត្រូវការរយៈពេល៦ខែទៅ១២ខែ អាស្រយ័ទៅលើការយកចិត្តទុកដាក់ និងធ្វើរបបអាហារដោយការស្រលាញ់សុខភាពស្របទិសដៅថ្នាក់ដឹកនាំចង់បាន៕
អត្ថបទ៖ សុខា




The post អធិការខណ្ឌកំបូល ជំរុញឲ្យមន្ត្រីដែលមានក្បាលពោះធំ ត្រូវហ្វឹកហាត់សម្រក appeared first on Kampuchea Thmey Daily.