សត្វឆ្កែរត់ចូលម៉ូតូដួលចូលរថយន្តបុកស្លាប់ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង

ស្វាយរៀង៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ ដោយសារជិះម៉ូតូបុកឆ្កែដួលចូលរថយន្តកិនចំក្បាល កាលពីវេលាម៉ោង២២ និង២នាទី ថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៥ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៣៦/១៣៧ ស្ថិតនៅក្នុងភូមិសូត្រទី២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា នៅមុនពេលកើតហេតុមានយុវជនម្នាក់ជិះម៉ូតូសុខៗ ស្រាប់តែសត្វឆ្កែបោលចូលម៉ូតូ រួចដួលចូលរថយន្តកិនពីលើក្បាលបណ្តាលឲ្យធ្លាយខួរស្លាប់និងកន្លែងកើតហេតុ ចំណែករថយន្តបានបើករត់គេចចេញពីកន្លែងកើតហេតុ(ទិសដៅស្របគ្នា)បាត់ស្រម៉ោល។ សមត្ថកិច្ចបានបន្តថា ម៉ូតូរងគ្រោះ ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង ១T-២៣៧៦ អ្នកបើកបរ ឈ្មោះ អេន អុិច ភេទប្រុស អាយុ២៤  មុខរបរ កម្មកររោងចក្រ អាសយដ្ឋានបច្ចុប្បន្ន ភូមិទួលជៃ ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង មានមួកសុវត្ថិភាពនិងម៉ូតូមានកញ្ចក់មើលក្រោយ របួសស្រាល និងអ្នករួមដំណើរឈ្មោះ វុឹង ឆៃ ភេទប្រុស អាយុ ១៧ឆ្នាំ  មុខរបរកម្មកររោងចក្រ អាសយដ្ឋាន ភូមិពន្លៃ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង បានស្លាប់កន្លែងកើតហេតុ ទិសដៅពី […]

សត្វឆ្កែរត់ចូលម៉ូតូដួលចូលរថយន្តបុកស្លាប់ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង

ស្វាយរៀង៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ ដោយសារជិះម៉ូតូបុកឆ្កែដួលចូលរថយន្តកិនចំក្បាល កាលពីវេលាម៉ោង២២ និង២នាទី ថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៥ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៣៦/១៣៧ ស្ថិតនៅក្នុងភូមិសូត្រទី២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា នៅមុនពេលកើតហេតុមានយុវជនម្នាក់ជិះម៉ូតូសុខៗ ស្រាប់តែសត្វឆ្កែបោលចូលម៉ូតូ រួចដួលចូលរថយន្តកិនពីលើក្បាលបណ្តាលឲ្យធ្លាយខួរស្លាប់និងកន្លែងកើតហេតុ ចំណែករថយន្តបានបើករត់គេចចេញពីកន្លែងកើតហេតុ(ទិសដៅស្របគ្នា)បាត់ស្រម៉ោល។

សមត្ថកិច្ចបានបន្តថា ម៉ូតូរងគ្រោះ ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង ១T-២៣៧៦ អ្នកបើកបរ ឈ្មោះ អេន អុិច ភេទប្រុស អាយុ២៤  មុខរបរ កម្មកររោងចក្រ អាសយដ្ឋានបច្ចុប្បន្ន ភូមិទួលជៃ ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង មានមួកសុវត្ថិភាពនិងម៉ូតូមានកញ្ចក់មើលក្រោយ របួសស្រាល និងអ្នករួមដំណើរឈ្មោះ វុឹង ឆៃ ភេទប្រុស អាយុ ១៧ឆ្នាំ  មុខរបរកម្មកររោងចក្រ អាសយដ្ឋាន ភូមិពន្លៃ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង បានស្លាប់កន្លែងកើតហេតុ ទិសដៅពី លិចទៅកើត។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ សពបានយកមកដំកល់ទុកនៅក្នុងវត្តពោធិបន្ទាយ សមត្ថកិច្ចកំពុងស្រាវជ្រាវរកសញ្ជាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកម៉ូតូ ១គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប មូលហេតុសត្វឆ្កែរត់កាត់ផ្លូវ៕សត្វឆ្កែរត់ចូលម៉ូតូដួលចូលរថយន្តបុកស្លាប់នៅស្រុកស្វាយទាប ខេត្តស្វាយរៀង

ស្វាយរៀង៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ ដោយសារជិះម៉ូតូបុកឆ្កែដួលចូលរថយន្តកិនចំក្បាល កាលពីវេលាម៉ោង២២និង២នាទី ថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៥ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៣៦/១៣៧ ស្ថិតនៅក្នុងភូមិសូត្រទី២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា នៅមុនពេលកើតហេតុមានយុវជនម្នាក់ជិះម៉ូតូសុខៗ ស្រាប់តែសត្វឆ្កែបោលចូលម៉ូតូ រួចដួលចូលរថយន្តកិនពីលើក្បាលបណ្តាលឲ្យធ្លាយខួរស្លាប់និងកន្លែងកើតហេតុ ចំណែករថយន្តបានបើករត់គេចចេញពីកន្លែងកើតហេតុ(ទិសដៅស្របគ្នា)បាត់ស្រម៉ោល។

សមត្ថកិច្ចបានបន្តថា ម៉ូតូរងគ្រោះ ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង ១T-២៣៧៦ អ្នកបើកបរ ឈ្មោះ អេន អុិច ភេទប្រុស អាយុ២៤  មុខរបរ កម្មកររោងចក្រ អាសយដ្ឋានបច្ចុប្បន្ន ភូមិទួលជៃ ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង មានមួកសុវត្ថិភាពនិងម៉ូតូមានកញ្ចក់មើលក្រោយ របួសស្រាល និងអ្នករួមដំណើរឈ្មោះ វុឹង ឆៃ ភេទប្រុស អាយុ ១៧ឆ្នាំ  មុខរបរកម្មកររោងចក្រ អាសយដ្ឋាន ភូមិពន្លៃ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង បានស្លាប់កន្លែងកើតហេតុ ទិសដៅពី លិចទៅកើត។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ សពបានយកមកដំកល់ទុកនៅក្នុងវត្តពោធិបន្ទាយ សមត្ថកិច្ចកំពុងស្រាវជ្រាវរកសញ្ជាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកម៉ូតូ ១គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប មូលហេតុសត្វឆ្កែរត់កាត់ផ្លូវ៕