តួកគី ចេញច្បាប់ផាកពិន័យអ្នកដំណើរដែលដោះខ្សែក្រវ៉ាត់សុវត្ថិភាពមុនពេលយន្តហោះឈប់

ប្រទេសតួកគីបានប្រកាសបទប្បញ្ញត្តិអាកាសចរណ៍ថ្មីដែលអនុញ្ញាតឱ្យមានការផាកពិន័យសម្រាប់អ្នកដំណើរតាមក្រុមហ៊ុនអាកាសចរណ៍ដែលដោះខ្សែក្រវ៉ាត់សុវត្ថិភាព... The post តួកគី ចេញច្បាប់ផាកពិន័យអ្នកដំណើរដែលដោះខ្សែក្រវ៉ាត់សុវត្ថិភាពមុនពេលយន្តហោះឈប់ appeared first on Kampuchea Thmey Daily.

តួកគី ចេញច្បាប់ផាកពិន័យអ្នកដំណើរដែលដោះខ្សែក្រវ៉ាត់សុវត្ថិភាពមុនពេលយន្តហោះឈប់

ប្រទេសតួកគីបានប្រកាសបទប្បញ្ញត្តិអាកាសចរណ៍ថ្មីដែលអនុញ្ញាតឱ្យមានការផាកពិន័យសម្រាប់អ្នកដំណើរតាមក្រុមហ៊ុនអាកាសចរណ៍ដែលដោះខ្សែក្រវ៉ាត់សុវត្ថិភាព ក្រោកឈរ ឬបើកធ្នើរដាក់ឥវ៉ាន់ពីលើក្បាល មុនពេលយន្តហោះបានឈប់ទាំងស្រុង បន្ទាប់​ពី​ការ​ចុះចត។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AP នៅថ្ងៃទី២៩ខែឧសភានេះ។

ប្រធានាធិបតី​តួកគី លោក Tayyip Erdogan ពេលថ្លែង​សុន្ទរកថា។ Reuters

អគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិលតួកគីបានចេញច្បាប់ដើម្បីឆ្លើយតបទៅនឹងការត្អូញត្អែរ និងការព្រួយបារម្ភអំពីសុវត្ថិភាពកើនឡើង។ ឥឡូវនេះ ក្រុមហ៊ុនអាកាសចរណ៍ត្រូវតែរួមបញ្ចូលការព្រមាននេះនៅក្នុងសេចក្តីប្រកាសរបស់ពួកគេ ដោយរំលឹកអ្នកដំណើរឱ្យបន្តអង្គុយរហូតដល់យន្តហោះឈានដល់ការឈប់ចុងក្រោយ និងអនុញ្ញាតឱ្យអ្នកដំណើរនៅខាងមុខចេញជាមុនសិន។

អ្នកដំណើរដែលបំពានច្បាប់ទាំងនេះអាចត្រូវបានផាកពិន័យរហូតដល់​៧០​ដុល្លារ។ ខណៈពេលដែលប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក តម្រូវឱ្យអ្នកដំណើរអនុវត្តតាមច្បាប់ខ្សែក្រវ៉ាត់កៅអី ប៉ុន្តែចំណាត់ការរបស់តួកគីក្នុងការចេញការផាកពិន័យផ្នែកហិរញ្ញវត្ថុចំពោះអាកប្បកិរិយាអ្នកដំណើរគឺមិនធម្មតា និងបានទាក់ទាញការចាប់អារម្មណ៍ជាសកល។

បទប្បញ្ញត្តិនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាព និងកាត់បន្ថយការប៉ះទង្គិចគ្នារវាងអ្នកដំណើរក្នុងអំឡុងពេលយន្តហោះចុះចត។ លើសពីនេះអាជ្ញាធរអាកាសចរណ៍នៅទូទាំងពិភពលោកក៏បានសង្កត់ធ្ងន់ថា ការឈរលឿនពេកធ្វើឱ្យអ្នកដំណើរប្រឈមនឹងការរងរបួស ជាពិសេសក្នុងអំឡុងពេលឈប់ភ្លាមៗ ឬមានភាពច្របូកច្របល់ពេលកំពុងចុះចត៕

អត្ថបទ៖ ប៊ុន សុភាព

The post តួកគី ចេញច្បាប់ផាកពិន័យអ្នកដំណើរដែលដោះខ្សែក្រវ៉ាត់សុវត្ថិភាពមុនពេលយន្តហោះឈប់ appeared first on Kampuchea Thmey Daily.