ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះធនាគារព្រីនស៍ លើផ្លូវជាតិលេខ០១ សំណាង​ល្អ​គ្មាន​មនុស្សរបួស

ឆាបឆេះ​សម្ភារៈ ក្នុងធនាគារព្រីនស៍ អស់មួយចំនួន ដោយសារ​មូលហេតុ មក​ពី​ឆ្លង​ចរន្តអគ្គិសនី ផ្អើល​ពលរដ្ឋ នឹង សមត្ថកិច្ច​ទាំង​យប់ The post ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះធនាគារព្រីនស៍ លើផ្លូវជាតិលេខ០១ សំណាង​ល្អ​គ្មាន​មនុស្សរបួស appeared first on Kampuchea Thmey Daily.

ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះធនាគារព្រីនស៍ លើផ្លូវជាតិលេខ០១ សំណាង​ល្អ​គ្មាន​មនុស្សរបួស

ភ្នំពេញ ៖ ឆាបឆេះ​សម្ភារៈ ក្នុងធនាគារព្រីនស៍ អស់មួយចំនួន ដោយសារ​មូលហេតុ មក​ពី​ឆ្លង​ចរន្តអគ្គិសនី ផ្អើល​ពលរដ្ឋ នឹង សមត្ថកិច្ច​ទាំង​យប់។ អគ្គិភ័យ​នេះ​បាន​បង្ក​ភ្ញាក់​ផ្អើល​កាល​ពី​វេលាម៉ោង ០៧ នឹង ៥០នាទីយប់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចធនាគារព្រីនស៍ ស្ថិតលើបណ្តោយផ្លូវជាតិលេខ០១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា គេ​បាន​ឃើញ​មាន​ផ្សែង​ហ៊ុយ​ចេញ​ពី​ខាង​ក្នុង​ធនាគារ​ខាង​លើ ខណៈ​នោះ​ដោយ​កើត​មាន​ចិត្ត​សង្ស័យ គាត់​ដើរ​ទៅ​មើល ក៏​ប្រទះ​ឃើញ​អណ្តាតភ្លើងឆេះ លាយឡំ​ផ្សែង​កំពុង​ហ៊ុយ ចេញ​មក​ខាង​ក្រៅ។ ភ្លាមៗ គាត់បានស្រែកផ្អើល​ឆោឡោ ដើម្បី​ឱ្យពលរដ្ឋផ្សេងទៀតជួយ ទំនាក់ទំនងរកសមត្ថកិច្ចមូលដ្ឋាន ដើម្បី​បន្តទាក់ទងហៅនគរបាលជំនាញពន្លត់អគ្គិភ័យ មកអន្តរាគមន៍ កុំមានការរាលដាលកាន់តែខ្លាំង។

ករណី​ឆាប​ឆេះ​ដែរ បាន​បង្ក​ការ​ខូចខាតអស់សម្ភារៈជាន់ផ្ទាល់ដីដូចជា ម៉ាស៊ីនត្រជាក់ចំនួន០៥គ្រឿង , ទូរទស្សន៍ចំនួន ០១គ្រឿង , សាឡុងទទួលភ្ញៀវចំនួន ០២ឈុត កៅអីចំនួន ០៤ជួរ ស្មើ ១២កៅអី តែមិនបង្ក​ឱ្យមនុស្សរងរបួសនោះឡើយ ហើយក្នុងនោះរថយន្តពន្លត់អគ្គិភ័យ របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ចំនួន ០៤គ្រឿង , រថយន្តសាលាខណ្ឌច្បារអំពៅចំនួន ០១គ្រឿង , រថយន្តអគ្គិភ័យទីក្រុងកោះពេជ្យចំនួន ០៣គ្រឿង , រថយន្តអគ្គិភ័យទីក្រុងនរាចំនួន ០១គ្រឿង បាញ់​ឱ្យរលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញថា បណ្តាលមកពី ឆ្លងចរន្តអគ្គិសនី កើតទៅអគ្គិភ័យ៕

អត្ថបទ ៖ រដ្ឋា

The post ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះធនាគារព្រីនស៍ លើផ្លូវជាតិលេខ០១ សំណាង​ល្អ​គ្មាន​មនុស្សរបួស appeared first on Kampuchea Thmey Daily.