គម្រោង​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ ក្នុង​រាជធានីភ្នំពេញ ​សម្រេច​បាន​ប្រមាណ ៨០%

គម្រោងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ជន់លិច​នៅ​ក្នុង​ភូមិសាស្ត្រ រាជធានីភ្នំពេញ គិតត្រឹម​បច្ចុប្បន្ន The post គម្រោង​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ ក្នុង​រាជធានីភ្នំពេញ ​សម្រេច​បាន​ប្រមាណ ៨០% appeared first on Kampuchea Thmey Daily.

គម្រោង​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ ក្នុង​រាជធានីភ្នំពេញ ​សម្រេច​បាន​ប្រមាណ ៨០%

គម្រោងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ជន់លិច​នៅ​ក្នុង​ភូមិសាស្ត្រ រាជធានីភ្នំពេញ គិតត្រឹម​បច្ចុប្បន្ន ចំពោះ​គម្រោង​ដែល​អនុវត្ត​ដោយ​រដ្ឋបាលរាជធានីភ្នំពេញសម្រេច​បាន​ប្រមាណ ៨០% នៃផែនការហើយ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យបងប្អូន ប្រជាពលរដ្ឋ​ដែល​នៅ​មិន​ទាន់​ទទួលយកគោលនយោបាយពីគណៈកម្មការអន្តរក្រសួង សូមរួសរាន់អញ្ជើញ មកទទួលយកការដោះស្រាយផល​ប៉ះពាល់​ស្រប​តាម​ច្បាប់។

តាម​សេចក្តីជូនដំណឹង​ ស្តីពីលទ្ធផលនៃការអនុវត្តគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ជន់លិចនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ​បាន​ឱ្យ​ដឹង​ថា រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា គម្រោងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីធ្វើឱ្យប្រសើរឡើងនូវការជន់លិចនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ បាន នឹង​កំពុង​អនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ។

ដោយឡែក គិត​ត្រឹម​បច្ចុប្បន្ន ចំពោះគម្រោងដែលអនុវត្តដោយរដ្ឋបាលរាជធានីភ្នំពេញ គឺសម្រេចបានប្រមាណ ៨០% នៃផែនការ ហើយគម្រោងនេះមិនបានគ្របដណ្តប់លើតំបន់មួយចំនួន នៃខណ្ឌ ជ្រោយចង្វារ និងខណ្ឌច្បារអំពៅ ក្នុងជំហានដំបូង។

ផ្អែក​តាម​លទ្ធផលនៃការអនុវត្តគម្រោងនាពេលកន្លងមក ឃើញ​ថា​បើ​ទោះបី​ជា​ថ្មីៗនេះ មានករណី ភ្លៀង​ធ្លាក់ខ្លាំង ដែលបានបង្កឱ្យមានការជន់លិចនៅតំបន់បឹងទំពន់ (កម្ពស់ទឹកភ្លៀង ៨១ម.ម) តំបន់ម៉ុងឌីយ៉ាល់ (កម្ពស់ទឹកភ្លៀង ៥៣ម.ម)ក្តី ក៏​ធារទឹកភ្លៀងបានហូរអស់ក្នុងរយៈពេលដ៏ខ្លី ហើយតំបន់មួយចំនួនទៀត នៃ ក្នុងខណ្ឌស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ក៏លែងលិចលង់ ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញអំពីប្រសិទ្ធភាពនៃ ការអនុវត្តគម្រោងរំដោះទឹក ក្នុងរាជធានីភ្នំពេញ។

តាមរយៈលទ្ធផលជាវិជ្ជមាននេះ រដ្ឋបាល​រាជធានីភ្នំពេញ សូមថ្លែង​អំណរគុណ​ដល់បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​តាំង​ទី​លំនៅ​លើ​ប្រឡាយ និង​អាងស្តុក​ទឹក​ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈរបស់រដ្ឋ (តំបន់អនុវត្ត គម្រោង) ហើយ​ដែល​បានយល់ព្រមទទួល យក​ការ​ដោះស្រាយផលប៉ះពាល់ និងស្ម័គ្រចិត្តរុះរើសំណង់ចេញ ចំនួន៧១៥គ្រួសារ (នៅសេសសល់មួយចំនួនតូចប៉ុណ្ណោះ) សំដៅរួមចំណែកជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយការលិចលង់នៅរាជធានីភ្នំពេញ ដែលជាប្រយោជន៍សាធារណៈរបស់ប្រជាពលរដ្ឋ ទូទាំង រាជធានីភ្នំពេញ។

ក្នុងន័យ​នេះ ដើម្បី​ជំរុញការ​អនុវត្ត​គម្រោង ឱ្យសម្រេចបានលទ្ធផល ១០០% តាមការគ្រោងទុក ឱ្យបានទាន់មុនរដូវវស្សាចូលមកដល់ ប្រកបដោយចក្ខុវិស័យយូរអង្វែង រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យបងប្អូន ប្រជាពលរដ្ឋ​ដែល​នៅ​មិន​ទាន់​ទទួលយកគោលនយោបាយ​ពី​គណៈកម្មការ​អន្តរក្រសួង សូមរួសរាន់អញ្ជើញ មកទទួលយកការដោះស្រាយផលប៉ះពាល់ស្របតាមច្បាប់ និងលិខិតបទដ្ឋាន​គតិយុត្តិ​នានា​ជា​ធរមាន​៕

ដោយ ៖ ស្រីរ័ត្ន

The post គម្រោង​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ ក្នុង​រាជធានីភ្នំពេញ ​សម្រេច​បាន​ប្រមាណ ៨០% appeared first on Kampuchea Thmey Daily.