ក្លិបព្រះខ័នរាជស្វាយរៀង ប្រកាសចែកផ្លូវជាមួយ Gabriel និង Nick Taylor
ព្រះខ័នរាជស្វាយរៀង បានប្រកាសចែកផ្លូវជាមួយកីឡាករដ៏ឆ្នើម២រូបគឺកីឡាករ Gabriel Silva Consta និងកីឡាករ Nick Taylor The post ក្លិបព្រះខ័នរាជស្វាយរៀង ប្រកាសចែកផ្លូវជាមួយ Gabriel និង Nick Taylor appeared first on Kampuchea Thmey Daily.

នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានប្រកាសចែកផ្លូវជាមួយកីឡាករដ៏ឆ្នើម២រូបគឺកីឡាករ Gabriel Silva Consta និងកីឡាករ Nick Taylor បន្ទាប់ពីចប់រដូវកាល។

ការចាកចេញរបស់កីឡាករសញ្ជាតិប្រេស៊ីល Gabriel Silva Consta បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងសោកស្តាយដោយសាររូបគេបានបង្ហាញសមត្ថភាពដ៏ល្អក្នុងពីររដូវកាលចុងក្រោយ។ រូបគេបានរួមចំណែកដល់ក្លិបក្នុងការឈ្នះជើងឯកលីគកំពូលកម្ពុជា២រដូវកាលជាប់គ្នា ឈ្នះពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ១លើក និងពាន ខេមបូឌានស៊ុបភើខាប់ ១លើក ព្រមទាំងជើងឯករង AFC Challenge League។

ជាមួយគ្នានេះ ខ្សែបម្រើការខ្មែរអាមេរិក Nick Taylor ក៏បានចាកចេញដែរ។ កីឡាករខ្មែរ-អាមេរិករូបទំនងជាទៅចូលរួមជាមួយក្លិបនៅប្រទេសថៃ ប៉ុន្តែសម្រាប់ Gabriel នៅមិនទាន់ព័ត៌មានណាមួយថាតើរូបគេបន្តលេងក្នុងប្រទេសកម្ពុជា ឬទៅក្រៅប្រទេស។

កាលពីប៉ុន្មានសប្តាហ៍មុន ការចាកចេញរបស់កីឡាករប្រេស៊ីល Breno Caetano ក៏បានធ្វើឲ្យអ្នកគាំទ្រសោកស្តាយដែរ ហើយរូបគេបានចូលរួមជាមួយក្លិប វិសាខា។

រហូតដល់ពេលនេះ ក្លិបព្រះខ័នរាជស្វាយរៀង នៅមិនទាន់ប្រកាសនាំចូលកីឡាករបរទេសថ្មីទេ ខណៈការប្រកួតរដូវកាលថ្មីក៏កាន់តែខិតជិតចូលមកដល់ដែរ។ ព្រះខ័នរាជស្វាយរៀង មានភារកិច្ចច្រើនដូចរដូវកាលមុនគឺ លីគបាល់ទាត់កម្ពុជា ពានសម្តេចតេជោ ហ៊ុន សែន ពានក្លិបអាស៊ី AFC Challenge League និងពានក្លិបអាស៊ាន ASEAN Club Championship៕

អត្ថបទ៖ វីរបុត្រ
The post ក្លិបព្រះខ័នរាជស្វាយរៀង ប្រកាសចែកផ្លូវជាមួយ Gabriel និង Nick Taylor appeared first on Kampuchea Thmey Daily.