កូរ៉េខាងត្បូង នឹងបន្តការចរចាជាមួយអាមេរិក លើបញ្ហារបាំងពន្ធគយ
សេអ៊ូល៖ ក្រសួងឧស្សាហកម្មបានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងបន្តការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន លើបញ្ហាវិធានការមិនយកពន្ធ មុនពេលការប្រកាសដែលបានគ្រោងទុក អំពីពន្ធគយទៅវិញទៅមករបស់សហរដ្ឋអាមេរិក ភ្លាមៗបន្ទាប់ពីការិយាល័យ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ស្តីពីរបាំងពាណិជ្ជកម្មបរទេស។ រដ្ឋាភិបាលនឹងធ្វើការដើម្បីដោះស្រាយកង្វល់ របស់សហរដ្ឋអាមេរិកលើវិធានការ មិនយកពន្ធជាមួយទីក្រុងវ៉ាស៊ីនតោន តាមរយៈបណ្តាញទំនាក់ទំនងផ្សេងៗ រួមទាំងស្ថាប័នពិគ្រោះយោបល់កម្រិតការងារ និងគណៈកម្មាធិការអនុវត្តនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (KORUS FTA) កូរ៉េ-សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព៧ត៌មានយុនហាប់។ នៅព្រឹកថ្ងៃដដែល USTR បានចេញរបាយការណ៍ប៉ាន់ប្រមាណ ពាណិជ្ជកម្មជាតិឆ្នាំ២០២៥ ស្តីពីរបាំងពាណិជ្ជកម្មបរទេស (NTE) ដែលត្រូវបានគេរំពឹងថា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រកាស របស់រដ្ឋបាលលោក ដូណាល់ ត្រាំ អំពីពន្ធគយទៅវិញទៅមករបស់ប្រទេសមួយ ដែលកំណត់សម្រាប់ថ្ងៃពុធ (ម៉ោងនៅសហរដ្ឋអាមេរិក)។ ក្រសួងបានឲ្យដឹងថា របាយការណ៍នេះបានវាយតម្លៃថា កូរ៉េខាងត្បូងមានភាពអំណោយផលជាង បើធៀបនឹងដៃគូពាណិជ្ជកម្មផ្សេ

សេអ៊ូល៖ ក្រសួងឧស្សាហកម្មបានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងបន្តការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន លើបញ្ហាវិធានការមិនយកពន្ធ មុនពេលការប្រកាសដែលបានគ្រោងទុក អំពីពន្ធគយទៅវិញទៅមករបស់សហរដ្ឋអាមេរិក ភ្លាមៗបន្ទាប់ពីការិយាល័យ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ស្តីពីរបាំងពាណិជ្ជកម្មបរទេស។
រដ្ឋាភិបាលនឹងធ្វើការដើម្បីដោះស្រាយកង្វល់ របស់សហរដ្ឋអាមេរិកលើវិធានការ មិនយកពន្ធជាមួយទីក្រុងវ៉ាស៊ីនតោន តាមរយៈបណ្តាញទំនាក់ទំនងផ្សេងៗ រួមទាំងស្ថាប័នពិគ្រោះយោបល់កម្រិតការងារ និងគណៈកម្មាធិការអនុវត្តនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (KORUS FTA) កូរ៉េ-សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព៧ត៌មានយុនហាប់។
នៅព្រឹកថ្ងៃដដែល USTR បានចេញរបាយការណ៍ប៉ាន់ប្រមាណ ពាណិជ្ជកម្មជាតិឆ្នាំ២០២៥ ស្តីពីរបាំងពាណិជ្ជកម្មបរទេស (NTE) ដែលត្រូវបានគេរំពឹងថា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រកាស របស់រដ្ឋបាលលោក ដូណាល់ ត្រាំ អំពីពន្ធគយទៅវិញទៅមករបស់ប្រទេសមួយ ដែលកំណត់សម្រាប់ថ្ងៃពុធ (ម៉ោងនៅសហរដ្ឋអាមេរិក)។
ក្រសួងបានឲ្យដឹងថា របាយការណ៍នេះបានវាយតម្លៃថា កូរ៉េខាងត្បូងមានភាពអំណោយផលជាង បើធៀបនឹងដៃគូពាណិជ្ជកម្មផ្សេងទៀត របស់សហរដ្ឋអាមេរិក ដោយកត់សម្គាល់ថា ពន្ធចំនួន ៨០ ភាគរយលើពាណិជ្ជកម្មទ្វេភាគីលើទំនិញឧស្សាហកម្ម និងទំនិញប្រើប្រាស់ត្រូវបាន លុបចោលក្រោមកិច្ចព្រមព្រៀង KORUS FTA ។
ក្រសួងបានពន្យល់ថា របាយការណ៍ឆ្នាំ២០២៥ បានលើកឡើងពីរបាំងមិនមែនពន្ធសរុបចំនួន ២១ ដោយប្រទេសកូរ៉េខាងត្បូង ដែលបានកើនឡើងពីឆ្នាំមុន ប៉ុន្តែមានចំនួនតិចជាងបើធៀបនឹងរបាយការណ៍ ដែលបានចេញផ្សាយមុនឆ្នាំ២០២៣។ របាំងចំនួន ២១ រួមមានរបាំងអនាម័យ និងអនាម័យលើផលិតផលកសិកម្ម ដូចជាការរឹតបន្តឹងលើផលិតផល សាច់គោរបស់សហរដ្ឋអាមេរិក ដែលមានប្រភពមកពីសត្វដែលមានអាយុលើសពី ៣០ ខែ និងរបាំងពាណិជ្ជកម្មឌីជីថល ដូចជាថ្លៃប្រើប្រាស់បណ្តាញ សំណើដើម្បីគ្រប់គ្រងប្រតិបត្តិករវេទិកាអនឡាញ សម្រាប់ការប្រកួតប្រជែងដោយយុត្តិធម៌ និងការរឹតបន្តឹងលើការនាំចេញ ទិន្នន័យផ្អែកលើទីតាំងជាដើម ៕
ប្រែសម្រួល ឈូក បូរ៉ា