សម្តេចធិបតី ព្រមានបុគ្គលមានអំណាច កុំបំពានច្បាប់លើមន្ត្រីអនុវត្តច្បាប់
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសារព្រមានទុក ជាមុនទៅក្រុមបុគ្គលមានអំណាច ធ្វើយ៉ាងណាកុំបំពានច្បាប់ ទៅលើមន្រ្តីអនុវត្តច្បាប់ ដែលមានភារកិច្ចការពារ ធនធានធម្មជាតិ នៅតាមដងទន្លេសាប ឬនៅតំបន់អភរក្សនានា។ សម្តេចបន្តថា សម្តេចជាអ្នកចេញច្បាប់ អីចឹងសម្តេចត្រូវតែការពារមន្រ្តី អនុវត្តច្បាប់ទាំងអស់ មិនរងគ្រោះពីបុគ្គលមានអំណាចឡើយ។ ការផ្ញើសារព្រមានជាសាធារណៈក្នុងវេទិកាសម្ពោធ ដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើង គ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ស្ថិតនៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីសម្តេចបានឃើញមានករណីអ្នកធំមួយចំនួន មិនព្រមអនុវត្តតាមច្បាប់កំណត់នេសាទទេ ដោយបានប្រើប្រាស់អាវុធបាញ់គំរាមលើមន្រ្តីអនុវត្តច្បាប់នៅពេលពួកគេចុះប្រតិបត្តិការបង្ក្រាប៕

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសារព្រមានទុក ជាមុនទៅក្រុមបុគ្គលមានអំណាច ធ្វើយ៉ាងណាកុំបំពានច្បាប់ ទៅលើមន្រ្តីអនុវត្តច្បាប់ ដែលមានភារកិច្ចការពារ ធនធានធម្មជាតិ នៅតាមដងទន្លេសាប ឬនៅតំបន់អភរក្សនានា។
សម្តេចបន្តថា សម្តេចជាអ្នកចេញច្បាប់ អីចឹងសម្តេចត្រូវតែការពារមន្រ្តី អនុវត្តច្បាប់ទាំងអស់ មិនរងគ្រោះពីបុគ្គលមានអំណាចឡើយ។
ការផ្ញើសារព្រមានជាសាធារណៈក្នុងវេទិកាសម្ពោធ ដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើង គ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ស្ថិតនៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីសម្តេចបានឃើញមានករណីអ្នកធំមួយចំនួន មិនព្រមអនុវត្តតាមច្បាប់កំណត់នេសាទទេ ដោយបានប្រើប្រាស់អាវុធបាញ់គំរាមលើមន្រ្តីអនុវត្តច្បាប់នៅពេលពួកគេចុះប្រតិបត្តិការបង្ក្រាប៕