ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ខ្សែការពាររបស់ក្រុមបាល់ទាត់វិសាខា កីឡាករទេស សម្បត្តិ បានទទួលមរណៈភាពនៅថ្ងៃ ចន្ទ ទី ២១ នេះហើយ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ The post ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ appeared first on Kampuchea Thmey Daily.

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ខ្សែការពាររបស់ក្រុមបាល់ទាត់វិសាខា និងជាអតីតជម្រើសជាតិ កម្ពុជា កីឡាករ ទេស សម្បត្តិ បានទទួលមរណភាពក្នុង​វ័យ​២៥​ឆ្នាំ​ នៅថ្ងៃ ចន្ទ ទី ២១ នេះ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ទេស សម្បត្តិ

យោងតាមព័ត៌មានបឋមបានឱ្យដឹងថា ក្នុងហេតុការណ៍នោះ គឺ ទេស សម្បត្តិ​ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda ADV ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 1KY-4937​ ធ្លាក់ទៅក្នុងទឹកស្ទឹង សាក់សំពៅ ដែលមានទីតាំងស្ថិតនៅភូមិកំរៃ​ សង្កាត់សាក់សំពៅ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា សពរបស់ទេស សម្បត្តិ ដែលត្រូវបានគេប្រទះឃើញនោះ មានមាឌធំ​ ពាក់អាវយឺតពណ៌ខ្មៅ​ ខោយឺតជេីងវែងពណ៌ស​ និងមានស្ពាយកាបូបពណ៌ខ្មៅ​។

ម៉ូតូម៉ាក ADV
ម៉ូតូម៉ាក ADV
រូបភាពកន្លែងកើតហេតុ

អត្ថបទ៖ សេម កុសល

The post ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ appeared first on Kampuchea Thmey Daily.