​​ដាក់​ការសង្ស័យ​ថា​ របបយោធាមីយ៉ាន់​ម៉ា​​បំពាក់​​​​កម្មវិធី​​នុយក្លេអ៊ែរ​​​យោធា​សហការជាមួយរុស្ស៊ី​

ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ លោក U Kyaw Moe Tun មានប្រសាសន៍ថា របបយោធានឹងបំពាក់នុយក្លេអ៊ែរដល់រោងចក្រដែលរុស្ស៊ីគ្រោងនឹងសាង... The post ​​ដាក់​ការសង្ស័យ​ថា​ របបយោធាមីយ៉ាន់​ម៉ា​​បំពាក់​​​​កម្មវិធី​​នុយក្លេអ៊ែរ​​​យោធា​សហការជាមួយរុស្ស៊ី​ appeared first on Kampuchea Thmey Daily.

​​ដាក់​ការសង្ស័យ​ថា​ របបយោធាមីយ៉ាន់​ម៉ា​​បំពាក់​​​​កម្មវិធី​​នុយក្លេអ៊ែរ​​​យោធា​សហការជាមួយរុស្ស៊ី​

ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ លោក U Kyaw Moe Tun មានប្រសាសន៍ថា របបយោធានឹងបំពាក់​កម្មវិធី​​នុយក្លេអ៊ែរ​ដែល​ពីដំបូង​ឡើយ​​​​ប៉ង​​សម្រាប់​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​​ បម្រើ​ឲ្យ​វិស័យ​យោធា​វិញ​ ដល់រោងចក្រ​នុយក្លេអ៊ែរ​​ដែល​រុស្ស៊ីគ្រោងនឹងសាងសង់នៅទីក្រុង Naypyitaw។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy នៅថ្ងៃទី០៣ខែឧសភានេះ។

លោក U Kyaw Moe Tun ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ

ប្រមុខយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីរុស្ស៊ីលោក​ វ៉្លាឌីមៀរ ពូទីន កាលពីខែមីនា សម្រាប់ទីភ្នាក់ងារនុយក្លេអ៊ែរ Rosatom របស់រុស្ស៊ីដើម្បីសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រ​សម្រាប់នុយក្លេអ៊ែរដំបូងរបស់ប្រទេសមីយ៉ាន់ម៉ានៅក្នុងទីក្រុង Naypyitaw ខណៈការបំផ្លិចបំផ្លាញបណ្តាលមកពីការរញ្ជួយដីថ្ងៃទី២៨ខែមីនាមិនបានរំខានដល់ផែនការរបស់​​​ ភ្នាក់ងារ​ថាមពល​​នុយក្លេអ៊ែររុស្ស៊ី​ Rosatom នោះទេ។

លោក U Kyaw Moe Tun បេសកជននៃរដ្ឋាភិបាលរួបរួមជាតិស៊ីវិល បានប្រាប់កិច្ចប្រជុំនៅទីក្រុងញូវយ៉ក ថា របបយោធានេះផ្តោតខ្លាំងលើការបើកការវាយប្រហារតាមអាកាស និងកាំភ្លើងធំលើជនស៊ីវិល និងការអភិវឌ្ឍនុយក្លេអ៊ែរ ជាជាងការសង្គ្រោះគ្រោះរញ្ជួយដី។ ចាប់តាំងពីការរញ្ជួយដី របបយោធាបានធ្វើការវាយប្រហារតាមអាកាសចំនួន ២២៥​លើក​ទៅលើជនស៊ីវិល ហើយរបបនេះនឹងប្រើប្រាស់ថាមពលនុយក្លេអ៊ែរផងដែរ។

លោក U Kyaw Moe Tun បាននិយាយថា របបយោធា​មីយ៉ាន់​ម៉ាបដិសេធមិនសហការជាមួយអង្គការក្នុងតំបន់ និងពិភពលោក ហើយនឹងមិនធ្វើការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ​(IAEA)​ឡើយ។

លោកបាននិយាយថា៖​«យើងមានការព្រួយបារម្ភយ៉ាងខ្លាំងដែលថារបបយោធាអាចនឹងប៉ុនប៉ងទទួលបានបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់កម្មវិធីយោធាក្រោមការក្លែងបន្លំក្នុងគោលបំណងសន្តិភាព»។

លោក Min Aung Hlaing ជួបជាមួយលោក Vladimir Putin ក្នុងទីក្រុង​មូស្គូ​កាលពីខែមីនា។

រដ្ឋាភិបាលនៃសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យស៊ីវិលរបស់ប្រទេសមីយ៉ាន់ម៉ាក្នុង​អាណត្តិរបស់លោកស្រី អ៊ុងសាន ស៊ូជី បានផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែរឆ្នាំ ២០១៧ និងសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរក្នុងឆ្នាំ២០១៨។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រកាន់ខ្ជាប់របស់មីយ៉ាន់ម៉ាចំពោះកម្មវិធីនុយក្លេអ៊ែរអន្តរជាតិត្រូវបានរារាំងដោយរដ្ឋប្រហារឆ្នាំ២០២១។

សូមបញ្ជាក់ថា យោធាមីយ៉ាន់ម៉ា បានបង្ហាញជាលើកដំបូងនូវផែនការស្រាវជ្រាវ​សាងសង់រ៉េអាក់ទ័រ​នុយក្លេអ៊ែរក្នុងឆ្នាំ ២០០២ ដែលបានបោះជំហានកាន់តែ​កៀក​ណាស់​ទៅ​ហើយ​ បន្ទាប់ពីកិច្ចព្រមព្រៀងថ្មីៗត្រូវបានចុះហត្ថលេខាជាមួយ​រុស្ស៊ី។ អ្នក​វិភាគ​បាន​​សន្និដ្ឋាន​ថា រោងចក្រ​នុយក្លេអ៊ែរ​ណា​មួយ​អាច​នឹង​ត្រូវ​បាន​សាងសង់​នៅ​ក្បែរ​ទីស្នាក់ការ​យោធា​ក្នុង​ទីក្រុង Naypyitaw៕

អត្ថបទ៖ ប៊ុន សុភាព

The post ​​ដាក់​ការសង្ស័យ​ថា​ របបយោធាមីយ៉ាន់​ម៉ា​​បំពាក់​​​​កម្មវិធី​​នុយក្លេអ៊ែរ​​​យោធា​សហការជាមួយរុស្ស៊ី​ appeared first on Kampuchea Thmey Daily.