ការចរចាពន្ធបដិការ កម្ពុជា-អាមេរិក បានឯកភាពលើបញ្ញត្តិជាច្រើន
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូ... The post ការចរចាពន្ធបដិការ កម្ពុជា-អាមេរិក បានឯកភាពលើបញ្ញត្តិជាច្រើន appeared first on Kampuchea Thmey Daily.

ថ្នាក់ដឹកនាំកម្ពុជា-អាមេរិកនឹងជួបប្រជុំចរចារជុំ ៣ ជុំវិញពន្ធបដិការរវាងកម្ពុជា-អាមេរិកនៅពេលឆាប់ៗខាងមុខនេះបន្តទៀត។

កាលពីថ្ងៃទី ០៤-០៦ ខែមិថុនា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូជួបប្រជុំចរចាជុំទី ២ ជាមួយលោកស្រី Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។
សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបង្ហាញថា៖ «ក្នុងកិច្ចប្រជុំចរចារជុំទី២ នេះ ភាគីទាំងពីរបានបន្តពិភាក្សាគ្នា លើអត្ថបទសេចក្ដីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដោយឈរលើស្មារតីយោគយល់គ្នាខ្ពស់ និងបានឈានទៅឯកភាពគ្នាលើបញ្ញត្តិជាច្រើន»។ ភាគីទាំងពីរគ្រោងនឹងរៀបចំកិច្ចប្រជុំចរចារជុំទី៣ នៅពេលឆាប់ៗ ខាងមុខនេះ នៅរដ្ឋធានីវ៉ាស៊ីនតោន៕

The post ការចរចាពន្ធបដិការ កម្ពុជា-អាមេរិក បានឯកភាពលើបញ្ញត្តិជាច្រើន appeared first on Kampuchea Thmey Daily.