កម្ពុជានឹងបង្កើតកំណត់ត្រា អ្នកមើលផ្ទាល់ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ AFC Challenge League
តួលេខខាងលើនឹងត្រូវបំបែកនៅលើទឹកដីកម្ពុជានាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅប្រទេសប្រកួតវគ្គផ្តាច់ព្រ័ត្រ រវាងក្រុម ព្រះខ័នរាជស្វាយរៀង និង Arkadag នៅពហុកីឡដ្ឋានជាតិ មរតកតេជោ The post កម្ពុជានឹងបង្កើតកំណត់ត្រា អ្នកមើលផ្ទាល់ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ AFC Challenge League appeared first on Kampuchea Thmey Daily.

ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ក្លិបអាស៊ី AFC Challenge League នៅពហុកីឡដ្ឋានជាតិ មរតកតេជោ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នឹងបង្កើតកំណត់ត្រាអ្នកទស្សនាផ្ទាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រពានរង្វាន់អាស៊ីមួយនេះ។

គិតចាប់តាំងពីពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣នេះត្រូវបានបង្កើតឡើងលើកដំបូងនៅឆ្នាំ២០០៥ រហូតដល់រដូវកាល២០២៤-២៥ គឺមានតែពានការប្រកួតរវាងក្រុម East Bengal ជាមួយក្រុម Arkadag វគ្គ៨ក្រុមចុងក្រោយនៅប្រទេសឥណ្ឌាដែលមានអ្នកទស្សនាផ្ទាល់ច្រើនបំផុតគឺចំនួន ២៥.៤៩៧នាក់ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។ ចំនួននេះគឺច្រើនបំផុតដែលមានអ្នកគាំទ្រទស្សនាផ្ទាល់គិតចាប់តាំងពីឆ្នាំ២០០៥មក។
តួលេខខាងលើនឹងត្រូវបំបែកនៅលើទឹកដីកម្ពុជានាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ រវាងក្រុម ព្រះខ័នរាជស្វាយរៀង និង Arkadag នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។

ចាប់តាំងពីសំបុត្រត្រូវបានដាក់លក់កាលពីថ្ងៃទី១ ខែឧសភា មក សំបុត្រម្រមាណ៤ម៉ឺនសន្លឹកត្រូវបានលក់អស់ ហើយគ្រោងនឹងបើកកន្លែងអង្គុយបន្ថែមទៀតនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដូច្នេះគ្រាន់តែចំនួនសំបុត្រដែលលក់អស់ជាង៤ម៉ឺនសន្លឹកគឺជាចំនួនបំបែកកំណត់ត្រារួចទៅហើយ។ នៅពេលកន្លែងអង្គុយត្រូវបើកបន្ថែមទៀតនោះ មានន័យថា អ្នកគាំទ្រមើលផ្ទាល់កាន់តែច្រើនគឺមិនក្រោម៥ម៉ឺននាក់ឡើយ។

ខាងក្រោមជាចំនួនអ្នកគាំទ្រទស្សនាផ្ទាល់ច្រើនបំផុតដែលគិតតែប្រកួតណាមានអ្នកគាំទ្រច្រើនជាងគេក្នុងប្រវត្តិសាស្ត្រពានរង្វាន់ AFC Challenge League តាមរដូវកាលនីមួយៗ។
- ឆ្នាំ២០០៥ មានអ្នកមើលច្រើនបំផុតចំនួន ២២.០០០ នាក់ នៅប្រទេស នេប៉ាល់
- ឆ្នាំ០០៦ មានអ្នកមើលច្រើនបំផុតចំនួន ៥០០ នាក់ នៅប្រទេស ម៉ាឡេស៊ី
- ឆ្នាំ២០០៧ មានអ្នកមើលច្រើនបំផុតចំនួន ២.០០០ នាក់ នៅប្រទេស ប៉ាគីស្ថាន
- ឆ្នាំ២០០៨ មានអ្នកមើលច្រើនបំផុតចំនួន ១០.០០០ នាក់ នៅប្រទេស គីជីស្ថានឍ
- ឆ្នាំ២០០៩ អ្នកមើលច្រើនបំផុតចំនួន ១០.០០០ នាក់ វគ្គផ្តាច់ព្រ័ត្រ នៅប្រទេស គីជីស្ថាន
- ឆ្នាំ២០១០ អ្នកមើលច្រើនបំផុតចំនួន ២៣.៧២០ នាក់ វគ្គផ្តាច់ព្រ័ត្រ នៅប្រទេស មីយ៉ាន់ម៉ា
- ឆ្នាំ២០១១ អ្នកមើលច្រើនបំផុតចំនួន ៧០០០ នាក់ វគ្គសន្សំពិន្ទុ នៅប្រទេស កម្ពុជា
- ឆ្នាំ២០១២ អ្នកមើលច្រើនបំផុតចំនួន ១៩.៣២៣ នាក់ នៅប្រទេស អារ៉ាប៊ីសាអ៊ូឌីត
- ឆ្នាំ២០១៣ អ្នកមើលច្រើនបំផុតចំនួន ៧០.០០០ នាក់ នៅប្រទេស អារ៉ាប់រួម
- ឆ្នាំ២០១៤ អ្នកមើលច្រើនបំផុតចំនួន ៥.៤៥៧ នាក់ នៅប្រទេស គុយវែត
- ឆ្នាំ២០២៥ អ្នកមើលច្រើនបំផុតចំនួន ២៥.៤៩៧ នាក់ នៅប្រទេស ឥណ្ឌា

ឆ្នាំ២០២៥ តើអ្នកគាំទ្រមើលផ្ទាល់ប៉ុន្មាននាក់រវាង ព្រះខ័នរាជស្វាយរៀង និង Arkadag ?
អត្ថបទ៖ វីរបុត្រ
The post កម្ពុជានឹងបង្កើតកំណត់ត្រា អ្នកមើលផ្ទាល់ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ AFC Challenge League appeared first on Kampuchea Thmey Daily.