កម្ពុជា បន្តមានភ្លៀងធ្លាក់ដល់ថ្ងៃទី១មីនា

ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នឹងធ្វើឲ្យតំបន់មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាបន្តមានភ្លៀងធ្លាក់លើផ្ទៃដី១០%... The post កម្ពុជា បន្តមានភ្លៀងធ្លាក់ដល់ថ្ងៃទី១មីនា appeared first on Kampuchea Thmey Daily.

កម្ពុជា បន្តមានភ្លៀងធ្លាក់ដល់ថ្ងៃទី១មីនា

ដោយសាររបបខ្យល់មូសុងឦសានជាមួយសម្ពាធទាបនៅតែបន្តគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម ឈូងសមុទ្រថៃ និងលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នឹងធ្វើឲ្យតំបន់មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាបន្តមានភ្លៀងធ្លាក់លើផ្ទៃដី១០% ខណៈសីតុណ្ហភាពមានចន្លោះពី ២២°C ទៅ៣៤°C។ នេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៧កុម្ភៈនេះ។

តាមការប្រកាសដដែល ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នឹងធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសបូព៌និង អាគ្នេយ៍មានល្បឿនមធ្យម២ ម៉ែត្រវិនាទី។ ខេត្តបាត់ដំបង ពោធិ៍សាត់ ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង តាកែវ និងកណ្តាល អាចមានភ្លៀង ធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។

តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២២°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសបូព៌និង អាគ្នេយ៍មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា ២២°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម២,៥ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា០, ៧៥ម៉ែត្រ៕

The post កម្ពុជា បន្តមានភ្លៀងធ្លាក់ដល់ថ្ងៃទី១មីនា appeared first on Kampuchea Thmey Daily.