ខាត់ ស្រីច័ន្ទ ៖ ក្នុងនាមជាអ្នកគ្រប់គ្រងកម្មវិធីបវរកញ្ញា គឺត្រូវធ្វេីចិត្តឱ្យដូចជាកញ្ចក់

អ្នកគ្រប់គ្រង Miss Mera Cambodia កញ្ញា ខាត់ ស្រីច័ន្ទ បានចេញមកចែករំលែកបទពិសោធផ្ទាល់ខ្លួន បន្ទាប់ពីនាងឆ្លងកាត់ការរៀបចំ The post ខាត់ ស្រីច័ន្ទ ៖ ក្នុងនាមជាអ្នកគ្រប់គ្រងកម្មវិធីបវរកញ្ញា គឺត្រូវធ្វេីចិត្តឱ្យដូចជាកញ្ចក់ appeared first on Kampuchea Thmey Daily.

ខាត់ ស្រីច័ន្ទ ៖ ក្នុងនាមជាអ្នកគ្រប់គ្រងកម្មវិធីបវរកញ្ញា គឺត្រូវធ្វេីចិត្តឱ្យដូចជាកញ្ចក់

អ្នកគ្រប់គ្រង Miss Mera Cambodia កញ្ញា ខាត់ ស្រីច័ន្ទ បានចេញមកចែករំលែកបទពិសោធផ្ទាល់ខ្លួន បន្ទាប់ពីនាងឆ្លងកាត់ការរៀបចំកម្មវិធីបវរកញ្ញាដោយទទួលបានជោគជ័យនិងផ្លែផ្កាគួរឱ្យសរសើរ។

សុខា ច័ន្ទ

ជាបទពិសោធផ្ទាល់ខ្លួនឆ្លងកាត់កន្លងមក កញ្ញា ខាត់ ស្រីច័ន្ទ បានបញ្ជាក់ថា ក្នុងនាមនាងជាអ្នកគ្រប់គ្រងនិងកាន់ស្ថាប័នកម្មវិធីមួយរូប បើសិនជាមានលក្ខណ:ស្លូតពេក អត់ឱនពេក គឺគេមិនគោរពឱ្យតម្លៃទេ។ ម្យ៉ាងទៀត បើស្រួលពេកគេអាចមេីលរំលង ឬមើលងាយហើយ ប្រសិនកាចពេក គេថាពិបាក មានសម្ពាធ ខំឱ្យកិត្តិយសគេពេករហូតគេគិតថាយេីងខ្វះគេមិនបាន។

ស្រីច័ន្ទ បានបន្តថា ដោយបែបនេះហើយ ទើបខ្លួនត្រូវធ្វេីចិត្តឱ្យដូចជាកញ្ចក់មួយផ្ទាំង ធ្វេីអ្វីមេីលឃេីញរឿងហ្នឹងនៅនឹងមុខតែម្ដង។ កញ្ញាថា “ជាសំណាងរបស់ខ្ញុំ គឺជ្រេីសរេីសមនុស្សត្រូវ និងមិនដែលធ្វេីឱ្យត្រូវមានជំងឺផ្លូវអារម្មណ៍..ប៉ុន្តែការពិតក៏ពិបាកថា ព្រោះជួនកាលគេអាក្រក់នឹងអ្នក តែក៏មិនប្រាកដថាគេមិនល្អនឹងខ្ញុំ ពេលខ្លះអាចមកពីបរិយាកាសជុំវិញក៏ថាបាន”។

នាងនិយាយទៀតថា ពេលខ្លះ ក្នុងនាមជាអ្នកកាន់កម្មវិធីមួយរូប ពិតជាពិបាកនៅក្នុងការប្រេីមនោសញ្ចេតនាមកធ្វេីការព្រោះថានឹងធ្វេីឱ្យយេីងឈឺចាប់បំផុត ក្នុងកាគោរពមនុស្សម្នាក់ៗមិនសំដៅទៅលេីឋាន:លុយកាក់នោះទេ ប៉ុន្តែវាសំខាន់ខ្លាំងបំផុតនៅក្នុងការគោរពចំពោះខ្លួនឯងនិងមនុស្សជុំវិញខ្លួន។

ខាត់ ស្រីច័ន្ទ បន្តថាពេលវេលាបានបង្រៀនឱ្យនាងបានឃេីញថា ធ្វេីការដោយមិនប្រេីមនោសញ្ចេតនាគឺល្អនិង professional បំផុត បេីមិនដូចនេះទេ គឺវិស័យនេះមិនអាចទៅមុខរួចទេ ព្រោះទំនួលខុសត្រូវរបស់មនុស្សម្នាក់ៗគឺសំខាន់និងអាចមិនដូចគ្នាទេ។

ខាត់ ស្រីច័ន្ទ បានបន្ថែមថា រឿងដែលខ្ញុំបានរៀនគឺការដោះលែងបុគ្គល់ដែលខ្ញុំគិតថា គ្មានតម្លៃអ្វីសោះក្នុងជីវិតខ្ញុំគឺបានត្រឹមតែបង្កភាពអវិជ្ជមាន និងរឿង toxic ប៉ុណ្ណោះ មិនថាយេីងមានកុងត្រាចងជេីងគេយ៉ាងណា បេីសិនបុគ្គលនោះមិនយល់ពីតម្លៃនិងតុល្យភាព នៃកាលះបង់ក្នុងកាងារនោះទេ គឺស្មេីរនឹងសូន្យ៕ អត្ថបទ៖ ចាន់រ៉ា

The post ខាត់ ស្រីច័ន្ទ ៖ ក្នុងនាមជាអ្នកគ្រប់គ្រងកម្មវិធីបវរកញ្ញា គឺត្រូវធ្វេីចិត្តឱ្យដូចជាកញ្ចក់ appeared first on Kampuchea Thmey Daily.