អ្នកគាំទ្រ Man UTD គ្រោងធ្វើបាតុកម្មប្រឆាំងត្រកូល Glazer
អ្នកគាំទ្របស់ក្លិបបិសាចក្រហម Manchester United គ្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំនៅទឹកដី Old Trafford មុនការប្រកួតរវាងក្រុមបិសាចក្រហម The post អ្នកគាំទ្រ Man UTD គ្រោងធ្វើបាតុកម្មប្រឆាំងត្រកូល Glazer appeared first on Kampuchea Thmey Daily.

អ្នកគាំទ្របស់ក្លិបបិសាចក្រហម Manchester United គ្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំនៅទឹកដី Old Trafford មុនការប្រកួតរវាងក្រុមបិសាចក្រហម ទល់នឹងកាំភ្លើងធំ Arsenal នៅថ្ងៃអាទិត្យ សប្តាហ៍នេះ។

Man UTD នឹងបើកទ្វារកីឡដ្ឋាន Old Trafford ទទួលស្វាគមន៍ក្រុមកាំភ្លើងធំ Arsenal នៅចុងសប្តាហ៍នេះ ដែលជាការប្រកួតសប្តាហ៍ ២៨ នៃក្របខណ្ឌ Premier League។ អ្វីដែលកំពុងភ្ញាក់ផ្អើលពេលនេះ គឺអ្នកគាំទ្រកាន់ឆ្នាំរបស់បិសាចក្រហមបានប្រកាសពីផែនការធ្វើបាតុកម្មនៅមុនការប្រកួត ដើម្បីជាការព្រមានដល់ត្រកូល Glazer ដែលគ្រប់គ្រងក្រុមម្ចាស់ជើងឯកលីគកំពូល អង់គ្លេស ២០ សម័យមិនបានល្អ រហូតធ្វើឱ្យក្លិបដុនដាបខ្លាំងឡើងៗទាំងនៅលើសមរភូមិវាលស្មៅ និងស្ថានភាពហិរញ្ញវត្ថុក្លិប។

យោងតាមការប្រកាសរបស់ក្រុមអ្នកនាំពាក្យក្រុមអ្នកគាំទ្រតាំងពីឆ្នាំ ១៩៥៨ លោក Steve Crompton បានឱ្យដឹងថា៖ «ក្លិបកំពុងស្លាប់ៗម្តងបន្តិចនៅចំពោះភ្នែករបស់ពួកយើង ទាំងនៅក្នុង និងក្រៅទីលាន ហើយកំហុសគ្រប់យ៉ាង គឺស្ថិតនៅក្នុងគំរូនៃភាពដឹកនាំរបស់ម្ចាស់ក្លិបបច្ចុប្បន្ន»៕


អត្ថបទ៖ សេម កុសល
ប្រភព៖ Fabrizio Romano
The post អ្នកគាំទ្រ Man UTD គ្រោងធ្វើបាតុកម្មប្រឆាំងត្រកូល Glazer appeared first on Kampuchea Thmey Daily.