​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

គ្រោះរញ្ជូយដី​បណ្តា​ល​ឲ្យ​​​​ប្រទេសមីយ៉ាន់​ម៉ា​រង​គ្រោះ​ខ្លាំង​បំផុត ដែលរហូតមកដល់​ពេលនេះ​មាន​​អ្នកស្លាប់​និ​ង​របួស​​​​ជិត​​៩០០​នាក់​... The post ​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​ appeared first on Kampuchea Thmey Daily.

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

​​គ្រោះ​​រញ្ជួយដី​មានកម្រិត​​​កម្លាំង​​ដល់​ទៅ​​៧,៧​រិចទ័របានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៨​ខែមីនា ឆ្នាំ២០២៥ បណ្តា​ល​ឲ្យ​​​​ប្រទេសមីយ៉ាន់​ម៉ា​រង​គ្រោះ​ខ្លាំង​បំផុត ដែលរហូតមកដល់​ពេលនេះ​មាន​​អ្នកស្លាប់​និ​ង​របួស​​​​ជិត​​៩០០​នាក់​។

​យោង​ Sky News ដែល​ដក​ស្រង់​ពី​បណ្តាញ​ទូរទស្សន៍​រដ្ឋ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា ​ដែល​បាន​​បង្ហាញ​​តួលេខ​​​នៅលើ​បណ្តាញ​ទូរ​ទស្សន៍​តេ​ឡេ​ក្រាម​ថា មនុស្ស​១៤៤​នាក់​បាន​ស្លាប់ និង​៧៣២​នាក់​រងរបួស​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។

​ ​គ្រោះរញ្ជូយដី​ដ៏​ធំ​សម្បើម​មិនធ្លាប់​មាន​នេះ បណ្តាលឱ្យមានការបំផ្លិចបំផ្លាញ និងបាត់បង់ជីវិតនៅ​​ប្រទេសមីយ៉ាន់ម៉ា និង​ប្រទេសថៃ​ ខណៈ​ប្រទេស​ផ្សេង​ៗ មានកម្ពុជា ចិន វៀតណាម ឡាវ ​បង់ក្លាដែស និង​ចិន​ ​ក៏រង​ឥទ្ធិពល​​ខ្លះ​ពី​រញ្ជួយដីនេះ​ដែរ​។

នេះ​​ជា​តួលេខ​ផ្លូវការ​ដំបូង​គេ​ពី​របប​យោធា​មី​យ៉ាន់​ម៉ា ខណៈ​ដែល​ប្រមុខ​យោធា​របស់​ប្រទេស​ លោក Min Aung Hlaing បានអះអាងវា នឹង​មាន​អ្នក​ស្លាប់ និង​របួស​កើន​ឡើង​បន្ថែម​ទៀត​​​។

​លោក Min Aung Hlaing ត្រូវ​បានស្រង់សម្តីដូច​បាន​និយាយថា៖​«ខ្ញុំបានប្រកាសស្ថានភាពអាសន្ន និងស្នើសុំជំនួយអន្តរជាតិ។ ខ្ញុំបានយល់ព្រមលើសំណើពីមជ្ឈមណ្ឌលសម្របសម្រួល​​​​​ជំនួយមនុស្ស​ធម៌​ (ASEAN Coordinating Centre for Humanitarian Assistance) ឬ​ហៅកាត់​ថា «AHA»​ ដែលនឹងបញ្ជូនជំនួយនៅថ្ងៃស្អែក ហើយឥណ្ឌាក៏នឹងបញ្ជូនជំនួយផងដែរ។

លោក Min Aung Hlaing បញ្ជាក់ថា៖«ខ្ញុំ​សូម​លើក​ឡើង​នូវ​ការ​អញ្ជើញ​ជា​ចំហ​ដល់​អង្គការ និង​ប្រទេស​ណា​ដែល​មាន​ឆន្ទៈ​មក​ជួយ​ប្រជាជន​ដែល​ខ្វះខាត​ក្នុង​ប្រទេស​របស់​យើង»។

ដោយសារ​តែមាន​អ្នក​រងរបួស​ច្រើន​ខ្លាំង​ពេក​ក្នុងពេលភ្លាមៗ របបយោធាមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការបរិច្ចាគឈាម។ នៅក្នុងសេចក្តីអំពាវនាវជាបន្ទាន់មួយ របបយោធាដែលកំពុងកាន់អំណាចរបស់មីយ៉ាន់ម៉ាកំពុងអំពាវនាវឱ្យមានការបរិច្ចាគឈាម និងការផ្គត់ផ្គង់ថ្នាំពេទ្យ។

ក្នងការថ្លែង​​តាម​កញ្ចក់​ទូរទស្សន៍​ដែលបាន​ផ្សព្វផ្សាយ​​នៅ​រាត្រីនេះ លោក Zaw Min Tun អ្នក​នាំពាក្យ​រដ្ឋាភិបាល​យោធា​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​បរិច្ចាគ​ឈាម។

​ទីក្រុង Mandalay​​ ជាចំណុច​​​កណ្តាល​នៃ​ការ​​វា​យប្រហាយដោយ​គ្រោះរញ្ជួយដី​​​​​​​​។ ​ផល​ប៉ះពាល់​​​នៅ​ក្នុងប្រទេសមីយ៉ាន់ម៉ា បណ្តាល​​ឲ្យ​មានការបាក់រលំវិហារមួយ និង​បានបណ្តាលឱ្យ​​​​​​​មនុស្សស្លាប់​ និង​របួស​រាប់សិបនាក់ ក្នុងនោះ​ក៏មាន​ព្រះសង្ឃជាច្រើនអង្គ​ផងដែរ​ ដោយសារការដួលរលំនៃវត្តមួយ។ អគារជាច្រើនត្រូវបានគេរាយការណ៍ថាបានដួលរលំ។ ផ្លូវថ្នល់ ​ស្ពាន ពិដាន​អគារ​ បាន​រងការ​ខួច​ខាតយ៉ាងដំណំ​ និងខូចខាតផ្ទះសម្បែង និងទីសក្ការបូជាសាសនា​ជា​ច្រើន​កន្លែង​​។ ស្ពាន​ប្រវត្តិសាស្រ្ត​ Ava ឆ្លងកាត់ទន្លេ Irrawaddy ដ៏​ធំ​​ដែលជារចនាសម្ព័ន្ធសម័យអាណានិគមបានដួលរលំកំឡុងពេលរញ្ជួយដី​នោះដែរ​៕​

ដោយ រ៉ាន់ រើយ​

The post ​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​ appeared first on Kampuchea Thmey Daily.