ស្ងាត់ៗ Chelsea ព្រមព្រៀងផ្ទេរយកខ្សែប្រយុទ្ធ ព័រទុយហ្គាល់ ដែលជាគោលដៅ Man UTD បាត់
ក្លិបតោខៀវ Chelsea បានឈានដល់កិច្ចព្រមព្រៀងផ្ទេរយកខ្សែប្រយុទ្ធស្លាបសញ្ជាតិ ព័រទុយហ្គាល់ Geovany Quenda របស់ក្រុម... The post ស្ងាត់ៗ Chelsea ព្រមព្រៀងផ្ទេរយកខ្សែប្រយុទ្ធ ព័រទុយហ្គាល់ ដែលជាគោលដៅ Man UTD បាត់ appeared first on Kampuchea Thmey Daily.

ក្លិបតោខៀវ Chelsea បានឈានដល់កិច្ចព្រមព្រៀងផ្ទេរយកខ្សែប្រយុទ្ធស្លាបសញ្ជាតិ ព័រទុយហ្គាល់ Geovany Quenda របស់ក្រុម Sporting Lisbon។

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Chelsea បានព្រមព្រៀងការផ្ទេរនេះរួចរាល់ហើយ ទាំងជាមួយក្លិប និងកីឡាករផ្ទាល់។ ចំណែកការពិនិត្យសុខភាពវិញក៏បានធ្វើរួចរាល់ផងដែរ ដែលធ្វើជាលក្ខណៈសម្ងាត់។
ប្រភពដដែលបានបន្ថែមថា កីឡាករ Quenda ដែលបច្ចុប្បន្នមានវ័យ ១៧ ឆ្នាំនឹងបន្តស្នាក់នៅជាមួយ Sporting មួយរដូវកាលទៀត ហើយរូបគេនឹងធ្វើដំណើរមកកាន់ទីក្រុង ឡុងស៍ ប្រទេសអង់គ្លេស នៅខែ កក្កដា ឆ្នាំ ២០២៦។
យ៉ាងណាមិញ សម្រាប់ខ្សែប្រយុទ្ធស្លាបសញ្ជាតិ ព័រទុយហ្គាល់ រូបនេះ ក៏ធ្លាប់មានពាក្យចចាមអារ៉ាមកាលពីមួយរយៈមុន ថា លោក Ruben Amorim ដែលជាអតីតគ្រូបង្វឹក ចង់បានគេមកកាន់ទឹកដី Manchester United ផងដែរ ប៉ុន្តែឥឡូវនេះ អ្វីៗបានបរាជ័យហើយ បន្ទាប់ពីរូបគេបានយល់ព្រមទៅលេងឱ្យ Chelsea៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Fabrizio Romano
The post ស្ងាត់ៗ Chelsea ព្រមព្រៀងផ្ទេរយកខ្សែប្រយុទ្ធ ព័រទុយហ្គាល់ ដែលជាគោលដៅ Man UTD បាត់ appeared first on Kampuchea Thmey Daily.