ស្ថាប័នឯកជនពីរសហការគ្នាពង្រីកការផ្តល់សេវាទទួលប្រអប់ប្រៃសណីយ៍នៅទូទាំងប្រទេស

ធនាគារប្រៃសណីយ៍កម្ពុជា (CPBank) និងប្រៃសណីយ៍កម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) លើការផ្តល់សេវាកម្មទទួលប្រអប់ប្រៃសណីយ៍ The post ស្ថាប័នឯកជនពីរសហការគ្នាពង្រីកការផ្តល់សេវាទទួលប្រអប់ប្រៃសណីយ៍នៅទូទាំងប្រទេស appeared first on Kampuchea Thmey Daily.

ស្ថាប័នឯកជនពីរសហការគ្នាពង្រីកការផ្តល់សេវាទទួលប្រអប់ប្រៃសណីយ៍នៅទូទាំងប្រទេស

ធនាគារប្រៃសណីយ៍កម្ពុជា (CPBank) និងប្រៃសណីយ៍កម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) លើការផ្តល់សេវាកម្មទទួលប្រអប់ប្រៃសណីយ៍ (Post Pack) នៅតាមបណ្តាសាខាធនាគារប្រៃសណីយ៍កម្ពុជានៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តក្រុងនៅទូទាំងប្រទេស។

យោងតាម CPBank ការសម្រេចបាននៃ​ MoU នេះធ្វើឡើងនៅព្រឹកថ្ងៃទី៥​​ខែមីនា ដែលចុះហត្ថលេខារវាងលោក​តូច ចៅចេក ប្រធាននាយកប្រតិបត្តិ ធនាគារ ប្រៃសណីយ៍កម្ពុជា  និង លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជានៅស្នាក់ការកណ្តាលរបស់ CPBank។  

«តាមរយៈអនុស្សរណៈយោគយល់គ្នានេះ អតិថិជនដែលប្រើប្រាស់ប្រអប់ប្រៃសណីយ៍ (Post Pack) របស់ប្រៃសណីយ៍កម្ពុជា អាចដាក់ផ្ញើប្រអប់ប្រៃសណីយ៍ នៅតាមបណ្តាសាខា របស់ធនាគារប្រៃសណីយ៍កម្ពុជា ​ បាន ដែលនេះនឹងបង្កភាពងាយស្រួលដល់អតិថិជនប្រៃសណីយ៍កម្ពុជា បានមួយកម្រិតទៀតផងដែរ»។ នេះបើយោងតាម CPBank។

លោក​តូច ចៅចេក បានថ្លែងមកកាន់កម្ពុជាថ្មី នៅថ្ងៃទី៥ ខែមីនានេះថា តាមរយៈ MoU ជាមួយប្រៃសណីយ៍កម្ពុជា គឺដើម្បីសហការក្នុងការផ្តល់សេវាទំនិញ   ដល់អតិថិជន របស់ប្រៃសណីយ៍កម្ពុជាអាចដាក់ឥវ៉ាន់របស់ពួកគេនៅប្រអប់ទំនិញនៅបណ្តា សាខាធនាគាររបស់លោក ដូច្នេះបុគ្កលិករបស់ប្រៃសណីយ៍កម្ពុជាគាត់អាចមកយកឥវ៉ាន់​ទាំងនោះដោយងាយស្រួល នឹងធ្វើការដឹកជញ្ជូនទៅតាមគោលដៅរបស់អតិថិជនខ្លួន​ដែលបានកំណត់។

លោកបានថ្លែងបញ្ចាក់ថា៖«ការណ៍នេះមានន័យថា រាល់អតិថិជនរបស់ប្រៃសណីយ៍អាចផ្ញើរ ឬទទួលឥវ៉ាន់របស់ខ្លួននៅគ្រប់សាខារាជធានីខេត្តក្រុងរបស់ធនាគារយើងបានដោយពុំចាំបាច់ទៅដល់ប្រៃសណីយ៍ដូចមុនឡើយ»៕

The post ស្ថាប័នឯកជនពីរសហការគ្នាពង្រីកការផ្តល់សេវាទទួលប្រអប់ប្រៃសណីយ៍នៅទូទាំងប្រទេស appeared first on Kampuchea Thmey Daily.