ប្រទេសអាស៊ីអាគ្នេយ៍មួយទៀត ជួបគ្រោះរញ្ជួយដី
កាលពីល្ងាចថ្ងៃសៅរ៍ទី២៩ខែមីនាឆ្នាំ២០២៥ ប្រទេសអាស៊ីអាគ្នេយ៍មួយទៀតគឺ ឥណ្ឌូណេស៊ី បានកើតមានគ្រោះរញ្ជួយដី ប៉ុន្តែវាមានកម្រិតស្រាល ត្រឹម៤.៥រ៉ិចទ័រ... The post ប្រទេសអាស៊ីអាគ្នេយ៍មួយទៀត ជួបគ្រោះរញ្ជួយដី appeared first on Kampuchea Thmey Daily.

កាលពីល្ងាចថ្ងៃសៅរ៍ទី២៩ខែមីនាឆ្នាំ២០២៥ ប្រទេសអាស៊ីអាគ្នេយ៍មួយទៀតគឺ ឥណ្ឌូណេស៊ី បានកើតមានគ្រោះរញ្ជួយដី ប៉ុន្តែវាមានកម្រិតស្រាល ត្រឹម៤.៥រ៉ិចទ័រប៉ុណ្ណោះ។

តាមការចុះផ្សាយរបស់ Volcano Discovery, ការរញ្ជួយនេះមានចំណុចកណ្តាលនៅខេត្តស៊ូម៉ាត្រាខាងជើង ជាមួយជម្រៅ១០គីឡូម៉ែត្រ ប៉ុន្តែមិនបង្កផលប៉ះពាល់អ្វីទេ។
មិនមែនជារឿងចម្លែកឡើយដែលឥណ្ឌូណេស៊ី ជួបគ្រោះរញ្ជួយដី ព្រោះថា ប្រទេសមួយនេះសម្បូរទៅដោយដែនកោះ ស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក «Pacific Ring of Fire» ដែលតែងមានសកម្មភាពរំញ័រនិងបន្ទុះភ្នំភ្លើង។

រញ្ជួយដីនេះកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដូចជាមីយ៉ាន់ម៉ា ជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រ ស្លាប់មនុស្ស១ ៦៤៤នាក់ និងរបួសជាង ៣ ៤០០នាក់ ហើយជះឥទ្ធិពលខ្លាំងដល់ប្រទេសថៃ ដោយបណ្តាលឲ្យបាក់អគារកំពុងសាងសង់ ស្លាប់មនុស្ស៩នាក់និងរាប់សិននាក់ទៀត ជាប់ក្រោមគំនរថ្ម។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសថៃ បញ្ជាក់ហើយថា រញ្ជួយដីនៅឥណ្ឌូណេស៊ី គឺមិនជាប់ទាក់ទងជាមួយរញ្ជួយដី នៅមីយ៉ាន់ម៉ា ទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រញ្ជួយដីនៅមីយ៉ាន់ម៉ា៖ មនុស្សស្លាប់កើនដល់ ១ ៦៤៤នាក់ និងរបួសជាង ៣ ៤០០នាក់
The post ប្រទេសអាស៊ីអាគ្នេយ៍មួយទៀត ជួបគ្រោះរញ្ជួយដី appeared first on Kampuchea Thmey Daily.