ពីថ្ងៃទី១-២៦ឧសភា នាយករដ្ឋមន្ត្រីអំពាវនាវឱ្យពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា The post ពីថ្ងៃទី១-២៦ឧសភា នាយករដ្ឋមន្ត្រីអំពាវនាវឱ្យពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត appeared first on Kampuchea Thmey Daily.

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលកំណត់។

ផ្អែកលើប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នឹងធ្វើឡើងនៅតាមសាលាឃុំ-សង្កាត់ នៅទូទាំងប្រទេស ដែលមានរយៈពេល២៦ឆ្នាំ ពោលចាប់អនុវត្តពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដាក់សម្ពោធឱ្យប្រើប្រាស់ស្ពានមរតកតេជោ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នេះជាការចូលរួមអនុវត្ដសិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

តាមការគូសបញ្ជាក់របស់សម្ដេចធិបតី ការផ្លាស់ប្ដូររដ្ឋាភិបាលដឹកនាំប្រទេស គឺធ្វើឡើងតាមរយៈសកម្មភាពបីប្រភេទ៖ ទី១. ការធ្វើរដ្ឋប្រហារ ទី២. ការប្រមូលប្រជាជនធ្វើបដិវត្ដពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាល និងទី៣. គឺលទ្ធិប្រជាធិបតេយ្យ ពោលគឺការបោះឆ្នោត។
ក្នុងន័យនេះ សម្ដេចធិបតី បញ្ជាក់ថា នៅកម្ពុជា ការផ្លាស់ប្ដូររដ្ឋាភិបាល គឺធ្វើឡើងតាមរយៈការបោះឆ្នោត ដែលតំណាង ឱ្យសំឡេងរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំ ក្នុងរយៈពេល៥ម្ដង។ សម្ដេចធិបតី សង្កត់ធ្ងន់ថា នេះគឺជាការស្ទង់មតិពិតប្រាកដ មិនមែនស្ទង់មតិតាមហ្វេសប៊ុក ឬ តាមរយៈការប្រមូលផ្ដុំមនុស្សបាតុកម្មដើម្បីផ្ដួលរំលំរដ្ឋាភិបាលឡើយ។
ប្រជាពលរដ្ឋ ត្រូវអនុវត្ដសិទ្ធិតាមប្រជាធិបតេយ្យ ដើម្បីការជ្រើសរើសមេដឹកនាំតាមគោលការណ៍ប្រជាធិបតេយ្យ ដើម្បីធានាបាននូវសន្ដិភាព និងស្ថេរភាពនៅក្នុងប្រទេស។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមដូច្នេះ៕
ដោយ៖ ធឿន វ៉ាន់សុង
The post ពីថ្ងៃទី១-២៦ឧសភា នាយករដ្ឋមន្ត្រីអំពាវនាវឱ្យពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត appeared first on Kampuchea Thmey Daily.