លោក Rodrigo Duterte ប្រឈមនឹងការសាកសួរផ្ទាល់លើកដំបូងនៅតុលាការ ICC
ដូចការគ្រោងទុក អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានឡើងសាលកាត់ក្តីរបស់តុលាការឧក្រិដហឋកម្មអន្តរជាតិ (ICC) The post លោក Rodrigo Duterte ប្រឈមនឹងការសាកសួរផ្ទាល់លើកដំបូងនៅតុលាការ ICC appeared first on Kampuchea Thmey Daily.

ដូចការគ្រោងទុក អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានឡើងសាលកាត់ក្តីរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេប្រទេសហូឡង់នៅមុននេះ ដោយ ប្រឈមបទចោទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងសង្គ្រាមបង្ក្រាបគ្រឿងញៀនក្នុងពេលគាត់កាន់អំណាច ចន្លោះឆ្នាំ ២០១៦ដល់២០២២។

ក្នុងសវនាការមុនការកាត់ក្តីនោះ តាមសេចក្តីរាយការណ៍របស់រ៉យទ័រ មេធាវីលោក Duterte និយាយថា កូនក្តីរបស់លោកត្រូវបាន “ចាប់ពង្រត់” ដែលឈឺខ្លាំងពេករហូតមិនអាចផ្តល់សក្ខីកម្មនៅ ICC បានទេ។

អតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ត្រូវបានគេមើលឃើញនៅលើអេក្រង់នៅក្នុងបន្ទប់សវនាការនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ជាមួយនឹងមេធាវីរបស់គាត់ ឈ្មោះ Salvador Medialdea អង្គុយខាងឆ្វេង នៅទីក្រុងឡាអេ ប្រទេសហូឡង់ ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥។

លោក Duterte ដែលបានមកដល់ប្រទេសហូឡង់តាមជើងហោះហើរពីទីក្រុងម៉ានីលកាលពីថ្ងៃពុធ បន្ទាប់ពីត្រូវបានចាប់ខ្លួនតាមដីការបស់ ICC លើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិបានស្តាប់ទៅដូចជាមិនសូវស្រួលនៅពេលគាត់និយាយតាមរយៈតំណភ្ជាប់វីដេអូពីអង្គភាពឃុំឃាំងដោយបញ្ជាក់ពីឈ្មោះនិងថ្ងៃខែឆ្នាំកំណើតរបស់គាត់ទៅកាន់តុលាការ៕
ប្រភព ៖ រ៉យទ័រ



The post លោក Rodrigo Duterte ប្រឈមនឹងការសាកសួរផ្ទាល់លើកដំបូងនៅតុលាការ ICC appeared first on Kampuchea Thmey Daily.