ឃួង​ ឡាំកូស៊ីន​ បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​ខ្លួន​ក្រោយ​ភ្លាត់​សន្លប់​នៅ​សង្វៀន​បាយ័ន​

កីឡាករ​គុន​ខ្មែរ​ ឃួង​ ឡាំកូស៊ីន ថា​របួស​របស់​ខ្លួន​មាន​ធ្ងន់ធ្ងរ​នោះ​ទេ The post ឃួង​ ឡាំកូស៊ីន​ បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​ខ្លួន​ក្រោយ​ភ្លាត់​សន្លប់​នៅ​សង្វៀន​បាយ័ន​ appeared first on Kampuchea Thmey Daily.

ឃួង​ ឡាំកូស៊ីន​ បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​ខ្លួន​ក្រោយ​ភ្លាត់​សន្លប់​នៅ​សង្វៀន​បាយ័ន​

កីឡាករ​គុន​ខ្មែរ​ ឃួង​ ឡាំកូស៊ីន ថា​របួស​របស់​ខ្លួន​មិន​ធ្ងន់ធ្ងរខ្លាំង​នោះ​ទេ​ ពោល​បែក​មាត់​ទាំង​ខាង​ក្រៅ​ និង​ខាង​ក្នុង​ដេរ​សរុប ​៦ថ្នេរ​សម្រាក​ត្រឹម ៤-៥ថ្ងៃ​ហ្វឹកហាត់​វិញ​បាន​ហើយ។​

កីឡាករ ឃួង​ ឡាំកូស៊ីន

ឃួង​ ឡាំកូស៊ីន អរគុណ​អ្នក​ស្រឡាញ់​គាំទ្រ​ដែល​បារម្ភ​ចំពោះ​របួស​របស់​ខ្លួន​ដែល​ចាញ់​សន្លប់​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​សង្វៀន​បាយ័ន​កន្លង​ទៅ​នេះ។​ ចំពោះ​របួស​មិន​សូវ​ធ្ងន់ធ្ងរ​នោះ​ទេ​ ពោល​បែក​មាត់​ត្រូវ​ដេរ​ ៦ថ្នេរ​ និង​សម្រាក​ប៉ុន្មាន​ថ្ងៃ​អាច​ហាត់​វិញ​​បាន​ហើយ។​

សង្វៀនស៊ីម៉ង់អូដ្ឋ

អ្នក​ប្រដាល់​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ខាង​លើ​បន្ថែម​ទៀត​ថា​ ខ្លួន​រត់​ហាត់​ជា​ធម្មតា​ទេ​ ប៉ុន្តែ​មិន​​ទាន់​ហ៊ាន​ចូល​ស៊ីប​ ឬ​ហាត់​ខ្លាំង​ដូច​នោះ​ឡើយ។​ រង់ចាំ​របួស​ជា​សះស្បើយ​បាន​ ៤-៥​​ថ្ងៃ​ទើប​បុក​ហាត់​ខ្លាំង​ដូច​ដើម​វិញ​ត្រៀម​ឡើង​ប្រកួត​ទី២​ នៃ​កម្មវិធី​ខ្សែក្រវាត់​ស៊ីម៉ង់​អូដ្ឋ​។​

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ឃួង​ ឡាំកូស៊ីន​ បាន​ចាញ់​សន្លប់​នៅ​ទឹក​ទី២​ ក្រោយ​ភ្លាត់​ចូល​កែង​បក​របស់​កីឡាករ​ម៉ាឡេស៊ី​ អ៊ូម៉ា រេដ វូហ្វ។​ ឡាំកូស៊ីន​ ជា​បេក្ខភាព​ខ្មែរ​មួយ​រូប​ក្នុង​ចំណោម ​៣រូប​ទៀត​រួម​មាន​ វ៉ាន់​ វឿន​ ពេជ្រ អាទិទេព​ សូដា​ សូសែន​ ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ស៊ីម៉ង់​អូដ្ឋ៕​

The post ឃួង​ ឡាំកូស៊ីន​ បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​ខ្លួន​ក្រោយ​ភ្លាត់​សន្លប់​នៅ​សង្វៀន​បាយ័ន​ appeared first on Kampuchea Thmey Daily.