Szczęsny ត្រឡប់ពីចូលនិវត្តន៍ បង្ហាញទម្រង់លេងល្អ Barca ត្រៀមបន្តកុងត្រាថ្មី
ក្លិបអ្នកមានបុណ្យ FC Barcelona ត្រៀមបន្តកិច្ចសន្យាថ្មីជូនអ្នកចាំទីសញ្ជាតិ ប៉ូឡូញ Wojciech Szczesny នៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ... The post Szczęsny ត្រឡប់ពីចូលនិវត្តន៍ បង្ហាញទម្រង់លេងល្អ Barca ត្រៀមបន្តកុងត្រាថ្មី appeared first on Kampuchea Thmey Daily.

ក្លិបអ្នកមានបុណ្យ FC Barcelona ត្រៀមបន្តកិច្ចសន្យាថ្មីជូនអ្នកចាំទីសញ្ជាតិ ប៉ូឡូញ Wojciech Szczesny នៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ក្លិបអ្នកមានបុណ្យ FC Barcelona និង Wojciech Szczesny កាន់តែខិតជិត ក្នុងការការបន្តកិច្ចសន្យាថ្មីជាមួយគ្នាបន្តទៀត។
ប្រភពដដែលបានអះអាងថា Barcelona ឥឡូវនេះកំពុងតែរៀបចំឯកសារបន្តកិច្ចសន្យាថ្មីជូនអ្នកចាំទី Szczesny រយៈពេលរដូវកាល ដល់ខែ មិថុនា ឆ្នាំ ២០២៦ បូកជាមួយនឹងជម្រើសបន្តកិច្ចសន្យាថ្មីថែមមួយរដូវកាលទៀត។ ជាមួយគ្នានេះ អ្នកចាំទីវ័យ ៣៤ ឆ្នាំក៏បានយល់ព្រម ក្នុងការស្នាក់នៅបន្តផងដែរ។
រម្លឹកថា មុនមកចូលរួមជាមួយ Barcelona អ្នកចាំទី Szczesny ធ្លាប់បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់រួចម្តងហើយ កាលពីខែ តុលា ឆ្នាំ ២០២៤ បន្ទាប់ពីបញ្ចប់ភារៈកិច្ចជាមួយក្រុមជម្រើសជាតិ ប៉ូឡូញ នៅព្រឹត្តិការណ៍ Euro ប៉ុន្តែការត្រឡប់មកកាន់បាល់ទាត់វិញលើកនេះ អ្នកចាំទីសញ្ជាតិ ប៉ូឡូញ ពិតជាបង្ហាញសមត្ថភាពអស្ចារ្យមែនទែនជាមួយក្រុមអ្នកមានបុណ្យ ដោយការបង្ហាញខ្លួនកន្លងមក រូបគេមិនទាន់ចាញ់សូម្បីមួយប្រកួត និងបានបិទមិនឱ្យគូប្រកួតស៊ុតបញ្ចូលទីបានចំនួន ៩ ប្រកួតផងដែរ៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Fabrizio Romano
The post Szczęsny ត្រឡប់ពីចូលនិវត្តន៍ បង្ហាញទម្រង់លេងល្អ Barca ត្រៀមបន្តកុងត្រាថ្មី appeared first on Kampuchea Thmey Daily.