អ្នករត់តាក់ស៊ីម្នាក់ ត្រូវភ្ញៀវជនជាតិចិន វាយ និងយកទូរស័ព្ទបោកចោល ដោយមិនដឹងមូលហេតុ

អ្នករត់តាក់ស៊ីម្នាក់ ត្រូវភ្ញៀវជនជាតិចិន វាយ និងយកទូរស័ព្ទបោកចោល ដោយមិនដឹងមូលហេតុ... The post អ្នករត់តាក់ស៊ីម្នាក់ ត្រូវភ្ញៀវជនជាតិចិន វាយ និងយកទូរស័ព្ទបោកចោល ដោយមិនដឹងមូលហេតុ appeared first on Kampuchea Thmey Daily.

អ្នករត់តាក់ស៊ីម្នាក់ ត្រូវភ្ញៀវជនជាតិចិន វាយ និងយកទូរស័ព្ទបោកចោល ដោយមិនដឹងមូលហេតុ

បុរស​ជា​អ្នក​រត់​តាក់ស៊ី​ម្នាក់ ត្រូវ​ភ្ញៀវ​ជនជាតិ​ចិន​វាយ និង​យក​ទូរស័ព្ទ​ដៃ​បោក​ចោល បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​មន្ត្រី​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ចុះ​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​នោះ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១ និង ៤០ នាទី​យប់ ថ្ងៃ​ទី ២២ ខែ​មេសា ឆ្នាំ ២០២៥ នៅ​ចំណុច​មុខ​ខុន​ដូរ MORGAN សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​បុរស​ដែល​ជា​អ្នក​រត់​តាក់ស៊ី​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ដឹក​ភ្ញៀវ​ជនជាតិ​ចិន​ពី​ម្ដុំ​ទួល​ទំពូង ទៅ​ខុន​ដូរ​ខាងលើ។ ពេលនោះ ខណៈ​ដឹក​មក​ដល់​គោលដៅ គាត់​បាន​ហៅ​ភ្ញៀវ​ដែល​កំពុង​សម្រាក​ប្រាប់​ថា​ដល់​គោលដៅ​ហើយ ស្រាប់តែ​ភ្លាមៗ នោះ ធ្វើ​ភ្ញៀវ​ជន​ជាតិ​ចិន​ខាងលើ​នោះ​ខឹង​បាន​ចុះ​មក​វាយ​គាត់ និង​ចាប់​ទូរស័ព្ទ​ដៃ​បោក​ចោល ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​ចុះ​មក​អន្តរាគមន៍។

អ្នក​រត់​តាក់ស៊ី​ដដែល បាន​ប្រាប់​បន្ត​ថា គាត់​មិន​បាន​ធ្វើ​អ្វី​ទេ គ្រាន់តែ​ដាស់​ភ្ញៀវ​ខាង​លើ​ពេល​ដឹក​មក​ដល់​គោលដៅ តែ​មិន​ដឹង​ជា​បុរស​ជនជាតិ​ចិន​នេះ​កើត​អី​ទេ​បាន​ខឹង និង​វាយ​គាត់ ហើយ​បោក​ទូរស័ព្ទ​ចោល​តែម្ដង។

បច្ចុប្បន្ន ជនជាតិ​ចិន​ខាងលើ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ នាំ​ខ្លួន​ទៅ​សួរនាំ និង​អនុវត្ត​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ សំណាង

The post អ្នករត់តាក់ស៊ីម្នាក់ ត្រូវភ្ញៀវជនជាតិចិន វាយ និងយកទូរស័ព្ទបោកចោល ដោយមិនដឹងមូលហេតុ appeared first on Kampuchea Thmey Daily.