រដ្ឋមន្រ្តី MISTI៖ កំលាំងពលកម្មស្រ្តីដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចកម្ពុជា

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) លោក ហែម វណ្ណឌី បានលើការរួមចំណែករបស់ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ The post រដ្ឋមន្រ្តី MISTI៖ កំលាំងពលកម្មស្រ្តីដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចកម្ពុជា appeared first on Kampuchea Thmey Daily.

រដ្ឋមន្រ្តី MISTI៖ កំលាំងពលកម្មស្រ្តីដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចកម្ពុជា

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) លោក ហែម វណ្ណឌី បានលើការរួមចំណែករបស់ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់នៅក្នុង​វិស័យឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យម (SMEs) ជាពិសេសបានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

ការលើកឡើងរបស់លោករដ្ឋមន្រ្តីធ្វើឡើងនៅក្នុងពិធីប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “សិទ្ធ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”ដែលឆ្លុះបញ្ជាំងពី​តួនាទី​ និងការរួមចំណែកដ៏​សំខាន់​របស់​ស្ត្រី​ក្នុង​ការធ្វើ​បរិវត្តកម្ម​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជាកាលពីថ្ងៃទី៥ ខែមីនា។

លោក ហែម វណ្ណឌី បានលើកឡើងថា  អំពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្នុងការគាំទ្រដល់ស្ត្រី តាមរយៈគោលនយោបាយនានា ដែលលើកកម្ពស់លទ្ធភាពទទួលបានការអប់រំ ឱកាសសេដ្ឋកិច្ច និងតួនាទីជាអ្នកដឹកនាំ ដោយធានាថាស្ត្រីបន្តជាភ្នាក់ងារជំរុញវឌ្ឍនភាពសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។

​«ទំហំផលិតផលរបស់កម្ពុជាដែល​បាននាំចេញទៅក្រៅប្រទេស គឺមួយចំណែកធំ កើតចេញពី​ថ្វីដៃ​របស់ស្ត្រី ដែលជាកម្មការ​នីកំពុង​ធ្វើការ​នៅតាម​រោងចក្រ សហគ្រាស មូលដ្ឋានផលិតកម្មនៅគ្រប់​តំបន់​ទូទាំង​ប្រទេស ហើយនេះ ជាគុណ​បំណាច់ធំធេងរបស់ស្ត្រី ក្នុងការរួមវិភាគទានដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច»។ នេះបើយោងតាមការគូសបញ្ជាក់របស់លោករដ្ឋមន្រ្តី​។

លោករដ្ឋមន្រ្តីក៏បានលើកទឹកចិត្តស្ត្រីឱ្យពង្រឹងជំនាញ និងសមត្ថភាពរបស់ខ្លួន ព្រមទាំងអំពាវនាវដល់អ្នកដឹកនាំទាំងអស់ ឱ្យបង្កបរិយាកាសអំណោយផល ដើម្បីឱ្យស្ត្រីមានតួនាទីក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងតួនាទីដឹកនាំកាន់តែច្រើន។

ថ្លែងក្នុងពិធីអបអរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា របស់ MISTI នោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃកម្ពុជា និង​ជា​ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្នាក់កណ្តាលបានលើកឡើងថា របៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅ កសាងសង្គមមួយប្រកបដោយយុត្តិធម៌ មានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ “ស្ត្រីគឺជាស្នូល”។

សម្តេចកិត្តិសង្គហបណ្ឌិត បានបានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានបន្ត​កំណត់​ការលើក​កម្ពស់​​សមភាព​យេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់​វិស័យ​ជា​អាទិភាព រួមមានវិស័យសេដ្ឋកិច្ច អប់រំ និងសុខភាពជាដើម»។

បើយោងតាមលោក ហែម វណ្ណឌី ក្នុងឆ្នាំ២០២៤ កម្ពុជាមានរោចក្រធុនធំកំពុងដំណើរការចំនួន ២ ៤២៥ ក្នុងនោះរោងចក្រធុនធំកើតថ្មីចំនួន ៣២៦ ដែលមានកម្លាំងពលកម្មស្ត្រីចំនួន ៨៥៤ ៨១៩ នាក់ ក្នុងចំណោមកម្មករចំនួន ១ ១៦០ ១៨១នាក់។

លោកថា៖«​​សហគ្រិនស្ត្រីក៏ដើរតួយ៉ាងសំខាន់ក្នុងវិស័យសេដ្ឋកិច្ច ដោយបច្ចុប្បន្នកំពុងដឹកនាំ ឬជាម្ចាស់សហគ្រាសធុនតូចនិងមធ្យមចំនួន ៨ ​៣៤៧ មូលដ្ឋាន ដែលផ្តល់ការងារដល់ស្ត្រីជាង ១៤៥ ០០០ នាក់»៕

The post រដ្ឋមន្រ្តី MISTI៖ កំលាំងពលកម្មស្រ្តីដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចកម្ពុជា appeared first on Kampuchea Thmey Daily.