រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននិងអាមេរិកកំពុងចរចានិងអះអាងថា មានការរីកចម្រើនទៅមុខ
កិច្ចប្រជុំវគ្គទី១របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកនិងអ៊ុយក្រែន បានចំណាយពេលជិត៤ម៉ោង ហើយក្រុមចរចាបានបន្តឈប់សម្រាក ដោយមន្ត្រីអាមេរិកថា មានការរីកចម្រើនទៅរកគោលបំណង... The post រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននិងអាមេរិកកំពុងចរចានិងអះអាងថា មានការរីកចម្រើនទៅមុខ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក និងសមភាគីអ៊ុយក្រែន កំពុងជួបចរចាផ្ទាល់ជាមួយគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃអង្គារនេះ។ កិច្ចប្រជុំវគ្គទី១បានចំណាយពេលជិត៤ម៉ោង ហើយក្រុមចរចាបានបន្តឈប់សម្រាក មុនបន្តការចរចាបន្តនៅក្នុងពេលបន្តិចទៀត។

យោងសេចក្តីរាយការណ៍របស់ Kyiv Post ទីប្រឹក្សាប្រធានាធិបតី ដូណាល់ ត្រាំ លោក Mike Waltz បានឆ្លើយយ៉ាងខ្លីទៅកាន់អ្នកសារព័ត៌មានដែលតាមដាននិងសួរសំណួរអំពីការចរចានោះថា «ឆ្ពោះទៅកាន់គោលបំណង (Moving toward the goad)។
ក្នុងសេចក្តីរាយការណ៍រយៈពេលពីរថ្ងៃចុងក្រោយនេះ ទាំងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអមេរិក លោក Marco Rubio និង ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី សុទ្ធតែស្ថិតនៅក្នុងប្រទេសទីក្រុងJeddah ប្រទេសអារ៉ាប៊ី សាអូឌីត ប៉ុន្តែក្នុងជំនួបចរចា គេសង្កេតឃើញរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នឹងជួបចរចាជាមួយព្រះអង្គម្ចាស់នៃប្រទេសអារ៉ាប៊ីសាអូឌីត៕
ដោយ រ៉ាន់ រើយ
The post រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននិងអាមេរិកកំពុងចរចានិងអះអាងថា មានការរីកចម្រើនទៅមុខ appeared first on Kampuchea Thmey Daily.