Update! ដឹងមូលហេតុដែលជនជាតិចិនផ្ទុះអាវុធ នៅខណ្ឌពោធិ៍សែនជ័យហើយ
ជនជាតិចិន២ក្រុម ខណៈចូលទៅផឹកស៊ីច្រៀងខារ៉ាអូខេនៅនៅក្នុងអគារ«មជ្ឈមណ្ឌលរតនៈសម្បត្តិ» ក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ The post Update! ដឹងមូលហេតុដែលជនជាតិចិនផ្ទុះអាវុធ នៅខណ្ឌពោធិ៍សែនជ័យហើយ appeared first on Kampuchea Thmey Daily.

ភ្នំពេញ ៖ ជនជាតិចិន២ក្រុម ខណៈចូលទៅផឹកស៊ីច្រៀងខារ៉ាអូខេនៅនៅក្នុងអគារ«មជ្ឈមណ្ឌលរតនៈសម្បត្តិ» ក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រាប់តែមានទំនាស់ដេញវាយកាប់ចាក់គ្នា ប៉ុន្តែគ្មានអ្នករងរបួសឡើយ មួយសន្ទុះក្រោយមកក៏ស្រាប់តែភាគីម្ខាងទៀតបានទាញកាំភ្លើងវែង ចេញពីក្នុងរថយន្តដើម្បីបាញ់ប្រហារគូទំនាស់ ។

តែមិនបានបាញ់ទេ ព្រោះគូទំនាស់រត់គេចខ្លួនបាត់ ខ្មាន់កាំភ្លើងនោះក៏បាញ់ឡើងលើ១គ្រាប់បង្កការភ្ញាក់ផ្អើលវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់មកបានជិះរថយន្តគេចខ្លួនបាត់អស់ ។

តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុខាងលើជនជាតិចិន២ក្រុមនោះបានចូលទៅផឹកស៊ីច្រៀងខារ៉ាអូខេនៅក្នុងទីតាំងខាងលើ ហើយក៏មានទំនាស់គ្នាចំនួន៣លើក។

ក្នុងនោះទំនាស់លើកទី១និងលើកទី២ បានដេញវាយ កាប់ ចាក់គ្នាម្ដងហើយម្ដងទៀត ប៉ុន្តែមិនបានបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ហើយក៏ស្ងប់ស្ងាត់ទៅវិញ តែពួកគេមិនបានឈប់ផឹកស៊ីនោះទេ គឺនៅបន្តផឹកស៊ីបន្តទៀត ។

ប្រភពដដែលបានប្រាប់ឱ្យដឹងបន្តទៀតថា រហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែល បានកើតមានរឿងទំនាស់គ្នាជាលើកទី៣បន្តទៀត ស្រាប់តែពេលនេះលែងប្រើកាំបិតដេញកាប់ចាក់គ្នាដូចមុនទៀតហើយ ។

ដោយគេបានឃើញ ភាគីម្ខាងមានគ្នា៣នាក់រត់សំដៅទៅបើកទ្វាររថយន្តទាញយកអាវុធវែង២ដើមនិងអាវុធខ្លី១ដើមរត់ទៅបាញ់សម្លាប់គូទំនាស់ ប៉ុន្តែទំនងគូទំនាស់ដឹងខ្លួនមុន បាននាំគ្នារត់គេចចេញបាត់អស់។ ពេលនោះជនសង្ស័យទាំង៣នាក់ទៅរកអត់ឃើញក៏បានបាញ់ឡើងលើ១គ្រាប់ជាការបញ្ចេញកំហឹង រួចទើបរើសសំបកកាទូស្សដាក់ក្នុងរថយន្តនិងជិះគេចខ្លួនបាត់អស់តែម្ដង ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានចុះទៅធ្វើការស្រាវជ្រាវ ឆែកមើលកាមេរ៉ាសុវត្ថិភាព ហើយបានឃាត់ខ្លួនបុរសជាជនសង្ស័យដែលជាជនជាតិចិនម្នាក់ ។ បន្ទាប់មកបានតាមរកឃើញរថយន្តចំនួន២គ្រឿង ដែលត្រូវជនជាតិចិនប្លុងចោលនៅជិតកន្លែងកើតហេតុខាងលើនិងឃើញអាវុធAKនៅក្នុងរថយន្តនោះចំនួន២ដើម រួចបាននាំយកទាំងរថយន្តនិងជនសង្ស័យទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕
ដោយ ៖ សំណាង




The post Update! ដឹងមូលហេតុដែលជនជាតិចិនផ្ទុះអាវុធ នៅខណ្ឌពោធិ៍សែនជ័យហើយ appeared first on Kampuchea Thmey Daily.