គុណភាពខ្យល់សម្រាប់ថ្ងៃទី១៧នេះ ត្រូវបានក្រសួងបរិស្ថានថា មានគុណភាពខ្យល់ល្អ
ក្រសួងបរិស្ថាន បានជូនឱ្យដឹង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ថា ខ្យល់មានគុណភាពល្អ បើគិតចាប់ពីម៉ោង៦ព្រឹកមក The post គុណភាពខ្យល់សម្រាប់ថ្ងៃទី១៧នេះ ត្រូវបានក្រសួងបរិស្ថានថា មានគុណភាពខ្យល់ល្អ appeared first on Kampuchea Thmey Daily.

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានជូនឱ្យដឹង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ថា ខ្យល់មានគុណភាពល្អ បើគិតចាប់ពីម៉ោង៦ព្រឹកមក។
ក្រសួងក៏បានជូនដំណឹង អំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ថា គុណភាពមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ១៩.៥៨ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ចំណែកតាមបណ្ដាលខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា មានដូចជា ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកំពត ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ រាជធានីភ្នំពេញ ខេត្តព្រះវិហារ និងខេត្តកោះកុង ស្ថិតនៅលំដាប់ពណ៌ខៀវ ដែលក្រសួងបានចាត់ថ្នាក់ថា ជាគុណភាពល្អណាស់។
រីឯ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តពោធិ៍សាត់ ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន ស្ថិតនៅលំដាប់ពណ៌បៃតង ដែលត្រូវបានក្រសួងចាត់ថ្នាក់ថា ជាគុណភាពខ្យល់ល្អ៕
ដោយ ៖ នាគព័ន្ធ





The post គុណភាពខ្យល់សម្រាប់ថ្ងៃទី១៧នេះ ត្រូវបានក្រសួងបរិស្ថានថា មានគុណភាពខ្យល់ល្អ appeared first on Kampuchea Thmey Daily.