UN៖ របបយោធាមីយ៉ាន់ម៉ា​វាយប្រហារ ២៤៣លើក​​សម្លាប់​មនុស្ស ២០០​នាក់​ ចាប់​​តាំង​ពី​រញ្ជួយដី​

អង្គការសហប្រជាជាតិបាននិយាយថារបបយោធាមីយ៉ាន់ម៉ានៅតែបន្តធ្វើការវាយប្រហារដ៏សាហាវទោះបីជាមានការប្រកាសបទឈប់បាញ់បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាដែល... The post UN៖ របបយោធាមីយ៉ាន់ម៉ា​វាយប្រហារ ២៤៣លើក​​សម្លាប់​មនុស្ស ២០០​នាក់​ ចាប់​​តាំង​ពី​រញ្ជួយដី​ appeared first on Kampuchea Thmey Daily.

UN៖ របបយោធាមីយ៉ាន់ម៉ា​វាយប្រហារ ២៤៣លើក​​សម្លាប់​មនុស្ស ២០០​នាក់​ ចាប់​​តាំង​ពី​រញ្ជួយដី​

អង្គការ​សហប្រជាជាតិ បាននិយាយថា របបយោធាមីយ៉ាន់ម៉ានៅតែបន្តធ្វើការវាយប្រហារដ៏សាហាវ​លើ​​​​ក្រុម​យោធា​​តស៊ូ​​​ ទោះបីជាមានការប្រកាស​បទ​ឈប់បាញ់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាដែលបានសម្លាប់មនុស្សរាប់ពាន់នាក់​ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​The Irrawaddy នៅថ្ងៃទី០៥ខែមេសានេះ។

បន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ របប​យោធា​មីយ៉ាន់​ម៉ា​ បាន​ប្រកាស​​​បទឈប់​បាញ់​បណ្តោះអាសន្ននៅថ្ងៃទី ២ ខែមេសា សម្រាប់ការផ្តល់ជំនួយសង្គ្រោះ។ ប៉ុន្តែលោក Volker Turk ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បាននិយាយថា ចាប់តាំងពីការរញ្ជួយដី និងរហូតដល់ថ្ងៃទី ២៩ ខែមេសា របបយោធា​បាន​បើកការវាយប្រហារយ៉ាងហោចណាស់ ២៤៣​លើក រួមទាំងការវាយប្រហារតាមអាកាសចំនួន ១៧១លើក បណ្ដាលឲ្យជនស៊ីវិលជាង ២០០នាក់ត្រូវបានសម្លាប់។

អំពើហិង្សាឥតឈប់ឈរនេះ បានប៉ះពាល់ដល់ជនស៊ីវិល ទោះបីជាមានបទឈប់បាញ់ បន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងក្លានៅថ្ងៃទី ២៨ខែមីនាក៏ដោយ។ លោក Turk ​បានអំពាវនាវឲ្យភាគីនានាប្តេជ្ញាចិត្ត និងបញ្ឈប់ការវាយប្រហារទូទាំងប្រទេស និងត្រលប់ទៅរក​ការ​គ្រប់គ្រងជនស៊ីវិលវិញ។​

បទឈប់បាញ់​បានផុត​សុពលភាព​កាលពីថ្ងៃទី៣០ខែមេសាហើយ ខណៈ លោក Turk ​បាន​ទទូច​ថា​៖«​វា​ជា​ការ​ចាំបាច់​ដែល​យោធា​បញ្ឈប់​រាល់​ការ​វាយ​ប្រហារ​លើ​ជន​ស៊ីវិល​ជា​បន្ទាន់»។

ចំណែក​នាយករដ្ឋមន្ត្រី​ ម៉ាឡេស៊ី លោក Anwar Ibrahim ក៏ជួយជ្រោមជ្រែងណាស់ដែរឲ្យរបបយោធាមីយ៉ាន់ម៉ា​ទទួលយកបទឈប់បាញ់ជាអចិន្ត្រៃយ៍ផងដែរ។ ទោះយ៉ាងណាមិនមានការឆ្លើយតបថាតើនឹងមានបទឈប់បាញ់បន្តទៀតឬយ៉ាងណានោះទេ ។

គួរបញ្ជាក់ថា ប្រជាជនមីយ៉ាន់ម៉ាជិត ២០លាននាក់នៅក្នុងប្រទេសនេះពឹងផ្អែកលើជំនួយមនុស្សធម៌រួចហើយមុនរញ្ជួយដី ខណៈរញ្ជួយដីធ្វើឲ្យពួកគេរឹតតែត្រូវការអាហារ ទឹក និងទីជម្រកជាចាំបាច់៕

អត្ថបទ៖ ប៊ុន សុភាព

The post UN៖ របបយោធាមីយ៉ាន់ម៉ា​វាយប្រហារ ២៤៣លើក​​សម្លាប់​មនុស្ស ២០០​នាក់​ ចាប់​​តាំង​ពី​រញ្ជួយដី​ appeared first on Kampuchea Thmey Daily.