Saka ជឿជាក់មុតមាំថា Arsenal អាចឈ្នះ UCL ក្រោយទម្លាក់ Real Madrid
ខ្សែប្រយុទ្ធស្លាបរបស់ Arsenal កីឡាករ Bukayo Saka មានក្តីរំពឹងខ្ពស់លើក្រុមរបស់គេ នឹងអាចឈ្នះពាន Champions League នៅរដូវកាល ២០២៤-២០២៥ នេះ... The post Saka ជឿជាក់មុតមាំថា Arsenal អាចឈ្នះ UCL ក្រោយទម្លាក់ Real Madrid appeared first on Kampuchea Thmey Daily.

ខ្សែប្រយុទ្ធស្លាបរបស់ Arsenal កីឡាករ Bukayo Saka មានក្តីរំពឹងខ្ពស់លើក្រុមរបស់គេ នឹងអាចឈ្នះជើងឯកពាន Champions League នៅរដូវកាល ២០២៤-២០២៥ នេះ។

ជាការពិតណាស់ ក្រុមកាំភ្លើងធំ Arsenal បានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UCL ហើយ បន្ទាប់ពីបានយកឈ្នះលើក្រុមការពារតំណែងជើងឯក Real Madrid ក្នុងការប្រកួតជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយនៅទឹកដី Santiago Bernabeu កាលពីយប់មិញនេះថ្ងៃទី ១៦ ខែ មេសា ក្នុងលទ្ធផល ២-១ និងសរុបលទ្ធផលទាំង ២ ជើង ៥-១។
ក្រោយបញ្ចប់ការប្រកួតភ្លាម Saka បានថ្លែងពីក្រុមរបស់ខ្លួនយ៉ាងដូច្នេះថា៖ «ខ្ញុំជឿជាក់ថា ពួកយើងអាចឈ្នះពានរង្វាន់ Champions League។ ខ្ញុំគិតថា ពួកយើងពិតជាអាចធ្វើបាន»។
សូមបញ្ជាក់ថា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Arsenal នឹងត្រូវជួបជាមួយក្រុមអ្នកមានបារាំង Paris Saint-Germain ដោយការប្រកួតជើងទី ១ នឹងធ្វើឡើងនៅថ្ងៃទី ៣០ ខែ មេសា និងការប្រកួតជើងទី ២ នឹងធ្វើឡើងនៅថ្ងៃទី ៨ ខែ ឧសភា៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Fabrizio Romano
The post Saka ជឿជាក់មុតមាំថា Arsenal អាចឈ្នះ UCL ក្រោយទម្លាក់ Real Madrid appeared first on Kampuchea Thmey Daily.