អ្នកវិទ្យាសាស្ត្ររកឃើញភស្តុតាងបញ្ជាក់ថាមានមនុស្សក្រៅភព
អ្នកវិទ្យាសាស្ត្របានរកឃើញសញ្ញាពីជីវិតនៅលើភពមួយក្រៅប្រព័ន្ធព្រះអាទិត្យ ដែលអ្នកវិទ្យាសាស្ត្រជឿថាជា «សូចនាករខ្លាំងបំផុត» ដែលបញ្ជាក់ថាមាន... The post អ្នកវិទ្យាសាស្ត្ររកឃើញភស្តុតាងបញ្ជាក់ថាមានមនុស្សក្រៅភព appeared first on Kampuchea Thmey Daily.

អ្នកវិទ្យាសាស្ត្របានរកឃើញសញ្ញាពីជីវិតនៅលើភពមួយក្រៅប្រព័ន្ធព្រះអាទិត្យ ដែលអ្នកវិទ្យាសាស្ត្រជឿថាជា «សូចនាករខ្លាំងបំផុត» ដែលបញ្ជាក់ថាមានជីវិតក្រៅពីនៅលើផែនដី។ នេះបើយោងតាមការចេញផ្សាយរបស់ការសែត Independent នៅថ្ងៃទី១៧ខែមេសានេះ។

ក្រុមអ្នកស្រាវជ្រាវវិភាគភព K2-18b ដែលគោចរជុំវិញពិភពផ្កាយមួយចម្ងាយ ១២០ឆ្នាំពន្លឺពីផែនដី បានរកឃើញម៉ូលេគុលដែលនៅលើផែនដីមានទំនាក់ទំនងជាមួយភាវៈរស់ក្នុងបរិយាកាសរបស់ភពK2-18b។ ការរកឃើញនេះថែមទាំងបានឲ្យដឹងថា ភព K2-18b ត្រូវបានគ្របដណ្តប់ដោយមហាសមុទ្រ ដែលជាផ្ទះរបស់សារពាង្គកាយរស់នៅដ៏ច្រើន។
តារាវិទូលោក Nikku Madhusudhan សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Cambridge និងជាអ្នកដឹកនាំការស្រាវជ្រាវថ្មី បានប្រាប់ BBC ថា៖«នេះគឺជាភស្តុតាងច្បាស់បំផុតដែលអាចមានជីវិតនៅទីនោះ»។
ក្រុមស្រាវជ្រាវរបស់លោក Madhusudhan បានសង្កេតឃើញសារធាតុគីមីជាច្រើន។ សារធាតុទាំងនោះនៅពេលរកឃើញនៅលើផែនដី វាត្រូវបានផលិតដោយ phytoplankton (គឺជាបន្ទះមីក្រូទស្សន៍ដែលមានសមត្ថភាពធ្វើរស្មីសំយោគដែលមាននៅក្នុងមហាសមុទ្រ សមុទ្រ និងទឹកសាប) និងបាក់តេរីសមុទ្រ ខណៈបរិមាណនៃម៉ូលេគុលទាំងនេះដែលរកឃើញនៅក្នុងបរិយាកាសរបស់ភព K2-18b គឺខ្ពស់ជាងអ្វីដែលមាននៅលើផែនដីរាប់ពាន់ដង។
លោក Madhusudhan បានប្រាប់ BBC ថា «ដូច្នេះ ប្រសិនបើការផ្សារភ្ជាប់ជាមួយនឹងជីវិតនេះគឺពិតប្រាកដ នោះភពនេះនឹងពោរពេញដោយរបស់មានជីវិតរស់នៅ» ។

ជាមួយគ្នានេះលោក Mans Holmberg សហអ្នកនិពន្ធនៃការសិក្សា និងជាអ្នកស្រាវជ្រាវក្រោយបណ្ឌិតនៅវិទ្យាស្ថានវិទ្យាសាស្ត្រកែវយឺតអវកាស បានប្រាប់កាសែត Washington Post ថា ការសង្កេតបង្ហាញថា ភពK2-18b អាចមានបរិយាកាសសម្បូរអ៊ីដ្រូសែន និងមហាសមុទ្រជ្រៅជាងនៅលើផែនដី។ គាត់បាននិយាយថា «អ្វីគ្រប់យ៉ាងអំពីប្រព័ន្ធនេះគឺពិតជាមនុស្សភពក្រៅ ដោយយើងមិនមានអ្វីដូចនេះនៅក្នុងប្រព័ន្ធព្រះអាទិត្យនោះទេ» ។
ពាក់ព័ន្ធនិងការរកឃើញអ្នកជំនាញផ្សេងទៀតនៅក្នុងវិស័យនេះបានកត់សម្គាល់លើទំហំសក្តានុពលនៃការរកឃើញនេះ ប៉ុន្តែបានជំរុញឱ្យមានការប្រុងប្រយ័ត្នមុនពេលធ្វើការសន្និដ្ឋានណាមួយ។
គួរបញ្ជាក់ថាភព K2-18b មានទំហំ ២ ដងកន្លះនៃផែនដី និងមានចម្ងាយប្រាំពីររយពាន់ពាន់លានម៉ាយពីភពដែនដី។ វាគឺជាប្រភេទភពនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ ដែលគ្មានអាណាឡូក(បុគ្គល ឬវត្ថុអាចប្រៀបធៀបនឹងអ្នកដទៃ) នៅជិតផែនដី ដែលអ្នកវិទ្យាសាស្ត្រអាចសិក្សាយ៉ាងជិតស្និទ្ធដើម្បីរកតម្រុយបាននោះទេ៕

អត្ថបទ៖ ប៊ុន សុភាព
The post អ្នកវិទ្យាសាស្ត្ររកឃើញភស្តុតាងបញ្ជាក់ថាមានមនុស្សក្រៅភព appeared first on Kampuchea Thmey Daily.