តើការបោះពុម្ពក្រដាសប្រាក់ថ្មី នឹងអាចប៉ះពាល់ដល់តម្លៃក្រដាសប្រាក់មានស្រាប់ដែរ ឬយ៉ាងណា?
តើការបោះពុម្ពក្រដាសប្រាក់ថ្មី នឹងអាចប៉ះពាល់ដល់តម្លៃក្រដាសប្រាក់មានស្រាប់ដែរ ឬយ៉ាងណា? ... The post តើការបោះពុម្ពក្រដាសប្រាក់ថ្មី នឹងអាចប៉ះពាល់ដល់តម្លៃក្រដាសប្រាក់មានស្រាប់ដែរ ឬយ៉ាងណា? appeared first on Kampuchea Thmey Daily.

ជុំវិញការបោះពុម្ពក្រដាសប្រាក់ថ្មីជាបន្តបន្ទាប់ លោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានពន្យល់ថា ការបោះផ្សាយក្រដាសប្រាក់ថ្មី គឺធ្វើឡើងដោយផ្អែកលើការរីកចម្រើននៃទំហំសេដ្ឋកិច្ច ឬដើម្បីប្តូរជំនួសក្រដាសប្រាក់ចាស់ ទក់ និងរហែកនៅលើទីផ្សារ ដែលមិនធ្វើឱ្យប៉ះពាល់ដល់តម្លៃក្រដាសប្រាក់ដែលមានស្រាប់នោះទេ។

លោក យឹម លាត មានប្រសាសន៍ថា ការបោះពុម្ពក្រដាសប្រាក់ថ្មី គឺផ្អែកលើទំហំនៃការរីកចម្រើនសេដ្ឋកិច្ច។ សេដ្ឋកិច្ចរីកចម្រើន មានន័យថាផលិតកម្មនៅក្នុងសេដ្ឋកិច្ចមានការកើនឡើង ហើយការដោះដូរទំនិញ និងសេវាក៏មានការកើនឡើងផងដែរ។ តាមរយៈការប្តូរក្រដាសថ្មីនេះទៀតសោត ក៏ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ប្រាក់រៀលក្នុងការទូទាត់ និងការរក្សាទុកប្រាក់រៀលសម្រាប់សន្សំជាដើម។ ដូច្នេះ មិនមានផលប៉ះពាល់អ្វីទៅលើក្រដាសប្រាក់ ដែលមានស្រាប់នោះទេ។
មិនតែប៉ុណ្ណោះ ការបោះផ្សាយក្រដាសប្រាក់ដែលមានតម្លៃចារឹកខុសគ្នា ក្នុងទំហំខុសគ្នា គឺដើម្បីផ្តល់ភាពងាយស្រួលក្នុងការបែងចែកប្រភេទក្រដាសប្រាក់ ក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការចំណាំ និងបញ្ចៀសការភាន់ច្រឡំពេលចាយវាយ។

លោក យឹម លាត អះអាងថា «បន្ថែមលើសញ្ញាសម្គាល់លើក្រដាសប្រាក់ ទំហំផ្សេងគ្នានេះ ក៏ផ្តល់ភាពងាយស្រួលដល់អ្នកពិការភ្នែកផងដែរ ដោយឱ្យពួកគាត់អាចសម្គាល់ក្រដាសប្រាក់នីមួយៗតាមរយៈការស្ទាបផងដែរ»។
មួយវិញទៀត ការចេញផ្សាយក្រដាសប្រាក់ប្រភេទថ្មីធ្វើឡើង ស្របតាមស្ថានភាពតម្រូវការ និងការពង្រឹងសុវត្ថិភាព។ បើធៀបនឹងការបោះផ្សាយក្រដាសប្រាក់ប្រភេទថ្មីនៅក្នុងតំបន់ ការបោះផ្សាយក្រដាសប្រាក់ប្រភេទថ្មីនៅកម្ពុជា មិនមានភាពញឹកញាប់ជាងគេទេ។

លោកថា ការបោះផ្សាយក្រដាសប្រាក់ប្រភេទថ្មី តែងតែបញ្ចូលលក្ខណៈសុវត្ថិភាពចុងក្រោយ ក្នុងគោលដៅបង្ការការក្លែងបន្លំ។ ក្រៅពីនេះ ការផលិតក្រដាសប្រាក់ប្រភេទថ្មីមួយចំនួន គឺមានលក្ខណៈជាក្រដាសប្រាក់អនុស្សាវរីយ៍ ដើម្បីអបអរសាទរព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រណាមួយ សម្រាប់ការរំឭកដល់សាធារណជន ដូចជា ក្រដាសប្រាក់អនុស្សាវរីយ៍ប្រភេទ ២០០០០០រៀល ដែលត្រូវបានបោះពុម្ព ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ គម្រប់ ២០ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕
The post តើការបោះពុម្ពក្រដាសប្រាក់ថ្មី នឹងអាចប៉ះពាល់ដល់តម្លៃក្រដាសប្រាក់មានស្រាប់ដែរ ឬយ៉ាងណា? appeared first on Kampuchea Thmey Daily.