Odawara Takashi៖ ការគាំទ្ររាប់ម៉ឺននាក់មិនមែនជាសម្ពាធដល់ពួកយើងទេ ប៉ុន្តែជាកម្លាំងទៅវិញ
កីឡាករ Odawara Takashi របស់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង The post Odawara Takashi៖ ការគាំទ្ររាប់ម៉ឺននាក់មិនមែនជាសម្ពាធដល់ពួកយើងទេ ប៉ុន្តែជាកម្លាំងទៅវិញ appeared first on Kampuchea Thmey Daily.

កីឡាករ Odawara Takashi របស់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ថាចំពោះអ្នកគាំទ្រដែលមានរាប់ម៉ឺននាក់នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League នេះមិនមែនជាសម្ពាធអ្វីដល់កីឡាករនោះទេ ប៉ុន្តែជាការលើកទឹកលេងឲ្យបានខ្លាំងទៅវិញទេ។

កីឡាករ Odawara Takashi
ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងនៅមុននេះ កីឡាករ Odawara Takashi បានបញ្ជាក់អំពីការគាំទ្រយ៉ាងច្រើនលើសលបនៅវគ្គផ្ដាច់ព្រ័ត្រនេះគឺជាការលើកទឹកបន្ថែមទៀតដល់កីឡាករគ្រប់គ្នាទៅវិញទេមិនមែនជាសម្ពាធអ្វីនោះឡើយ។

ពានរង្វាន់ AFC Challenge League
ការគាំទ្រខ្លាំង និងចំនួនកើនឡើងច្រើនបែបនេះបានធ្វើឲ្យក្រុមទាំងមូលរឹតតែមានទឹកចិត្តមោះមុតក្នុងការដណ្ដើមយកពានឲ្យបានជូនអ្នកគាំទ្រ។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រធំៗបែបនេះមិនមែនចេះតែមានសម្រាប់កីឡាករគ្រប់គ្នានោះទេ ដូច្នេះហើយរូបគេពិតជាចង់ឈ្នះខ្លាំងនៅថ្ងៃផ្ដាច់ព្រ័ត្រ AFC Challenge League នេះណាស់។

ទិដ្ឋភាពសន្និសីទសារព័ត៌មាន
បញ្ជាក់ដែរថា ការប្រកួតផ្ដាច់ព្រ័ត្ររង្វាន់ AFC Challenge League រវាងព្រះខ័នរាជស្វាយរៀង និង FK Arkadag នឹងធ្វើឡើងនៅថ្ងៃស្អែកចាប់ពីម៉ោង ៧យប់តទៅហើយនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ តាមការផ្សព្វផ្សាយសំបុត្រចូលទស្សនាជាង ៥០,០០០ត្រូវបានលក់អស់គ្មានសល់៕

ទិដ្ឋភាពសន្និសីទសារព័ត៌មាន
អត្ថបទដោយ៖ នួន ស៊ីណា
The post Odawara Takashi៖ ការគាំទ្ររាប់ម៉ឺននាក់មិនមែនជាសម្ពាធដល់ពួកយើងទេ ប៉ុន្តែជាកម្លាំងទៅវិញ appeared first on Kampuchea Thmey Daily.