អេស្ប៉ាញ បញ្ជូនទាហាន១ម៉ឺននាក់បន្ថែមទៅជួយសង្គ្រោះ ខណៈទឹកជំនន់សម្លាប់មនុស្សលើសពី២០០នាក់
លោក Sanchez បានបន្តថា នេះគឺជាការអនុវត្តការដាក់ពង្រាយកងទ័ព និងកម្លាំងសន្តិសុខដ៏ធំបំផុតរបស់ប្រទេសអេស្ប៉ាញក្នុងអំឡុង... The post អេស្ប៉ាញ បញ្ជូនទាហាន១ម៉ឺននាក់បន្ថែមទៅជួយសង្គ្រោះ ខណៈទឹកជំនន់សម្លាប់មនុស្សលើសពី២០០នាក់ appeared first on Kampuchea Thmey Daily.
នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានប្រកាសកាលពីថ្ងៃទី២ខែវិច្ឆិកាថា ទាហាន និងប៉ូលីសចំនួន ១ម៉ឺននាក់បន្ថែមទៀត នឹងត្រូវដាក់ពង្រាយទៅកាន់តំបន់ Valencia បន្ទាប់ពីតំបន់នេះរងការបំផ្លិចបំផ្លាញព្រោះគ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រ ដែលបានសម្លាប់មនុស្សចំនួន ២១១នាក់។
លោក Sanchez បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ទឹកជំនន់ដ៏សាហាវនេះ គឺជាគ្រោះមហន្តរាយលំដាប់ទីពីរនៅអឺរ៉ុបក្នុងរយៈពេល១សតវត្សកន្លងមកនេះ ហើយបានប្រកាសពីការបង្កើនកងកម្លាំងសន្តិសុខសម្រាប់ការងារជួយសង្គ្រោះ។
នាយករដ្ឋមន្ត្រីអេស្ប៉ាញ បានប្រាប់ទៀតថា រដ្ឋាភិបាលបានទទួលយកសំណើរបស់មេដឹកនាំតំបន់ Valencia សម្រាប់កងទ័ពចំនួន ៥ពាន់នាក់បន្ថែម ហើយក៏មានការដាក់ពង្រាយមន្ត្រីប៉ូលីស និងឆ្មាំស៊ីវិលចំនួន ៥ពាន់នាក់ផ្សេងទៀតផងដែរ។
នោះនឹងធ្វើឲ្យចំនួនទាហាន និងប៉ូលិសសរុបនៅតំបន់រងគ្រោះមានដល់ទៅប្រហែល ១៧ ០០០នាក់។
លោក Sanchez បានបន្តថា នេះគឺជាការអនុវត្តការដាក់ពង្រាយកងទ័ព និងកម្លាំងសន្តិសុខដ៏ធំបំផុតរបស់ប្រទេសអេស្ប៉ាញនៅអំឡុងពេលកំពុងមានសន្តិភាព។
លោកបន្ថែមថា រដ្ឋាភិបាលនឹងកៀរគរធនធានដែលចាំបាច់ទាំងអស់ ដរាបណាការសង្គ្រោះនៅតែមានតម្រូវការ។
សូមបញ្ជាក់ថា រាល់ឆ្នាំឲ្យតែដល់រដូវនេះ អេស្ប៉ាញតែងជួបព្យុះជានិច្ច ប៉ុន្តែឆ្នាំនេះ គ្រោះធម្មជាតិហាក់ធ្ងន់ធ្ងរខ្លាំង ខណៈក្រុមអ្នកជំនាញបានបញ្ជាក់ច្បាស់ៗថា រឿងទាំងអស់គឺបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។ ទឹកជំនន់ឆ្នាំនេះ គឺជាសោកនាដកម្មគ្រោះធម្មជាតិដែលបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបំផុត ក្នុងប្រទេសអេស្ប៉ាញចាប់តាំងពីឆ្នាំ១៩៧៣មក ដោយកាលនោះ មានមនុស្សយ៉ាងតិច១៥០នាក់ បានបាត់បង់ជីវិតនៅខេត្តភាគអាគ្នេយ៍ Granada, Murcia និង Almeria៕
ដោយ៖ ឈាង
ចុចអាន៖ អេស្ប៉ាញ ចាប់ផ្តើមកាន់ទុក្ខ ខណៈមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់ កើនលើស១៥០នាក់
The post អេស្ប៉ាញ បញ្ជូនទាហាន១ម៉ឺននាក់បន្ថែមទៅជួយសង្គ្រោះ ខណៈទឹកជំនន់សម្លាប់មនុស្សលើសពី២០០នាក់ appeared first on Kampuchea Thmey Daily.