អត្រាអ្នក​កើត​ទឹកនោមផ្អែម កើន​ឡើង​ទ្វេដង​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុង​ក្រោយ

ការសិក្សាមួយ បាន​រក​ឃើញ​ថា​ ភាគរយនៃមនុស្សពេញវ័យដែលកើត​ជំងឺទឹកនោមផ្អែមនៅទូទាំងពិភពលោក បានកើនឡើងទ្វេដងក្នុងរយៈពេល... The post អត្រាអ្នក​កើត​ទឹកនោមផ្អែម កើន​ឡើង​ទ្វេដង​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុង​ក្រោយ appeared first on Kampuchea Thmey Daily.

អត្រាអ្នក​កើត​ទឹកនោមផ្អែម កើន​ឡើង​ទ្វេដង​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុង​ក្រោយ

ការសិក្សាមួយ បាន​រក​ឃើញ​ថា​ ភាគរយនៃមនុស្សពេញវ័យដែលកើត​ជំងឺទឹកនោមផ្អែមនៅទូទាំងពិភពលោក បានកើនឡើងទ្វេដងក្នុងរយៈពេល ៣ទសវត្សរ៍ចុងក្រោយនេះ ហើយ​ភាគ​ច្រើន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កំពុងអភិវឌ្ឍ។

ស្ថានភាពសុខភាពធ្ងន់ធ្ងរ​នេះ បានប៉ះពាល់ប្រហែល ១៤% នៃ​មនុស្សពេញវ័យទាំងអស់នៅទូទាំងពិភពលោកក្នុងឆ្នាំ​២០២២ ធៀបនឹង ៧% ក្នុងឆ្នាំ​១៩៩០។ នេះបើយោងតាមការវិភាគថ្មីនៅក្នុង​​មជ្ឈមណ្ឌល​ស្រាវជ្រាវ​​អង់គ្លេស The Lancet។

ក្រុមអ្នកស្រាវជ្រាវ បានប៉ាន់ប្រមាណថា មនុស្សជាង ៨០០​លាននាក់ ឥឡូវនេះមានជំងឺទឹកនោមផ្អែម បើធៀបនឹង​ឆ្នាំ​១៩៩០ មាន​តិចជាង ២០០លាននាក់​ប៉ុណ្ណោះ។

តួលេខ​ទាំងនេះ​ រួម​បញ្ចូល​ទាំង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ១ ដែល​ប៉ះពាល់ដល់អ្នកជំងឺតាំងពីកុមារភាព ហើយពិបាកព្យាបាលព្រោះវាបណ្តាលមកពីកង្វះខាត​អាំងស៊ុយលីន និង​ជំងឺ​ទឹក​នោម​ផ្អែម​​​ប្រភេទ២ ដែលកើត​ឡើង​ជា​ចម្បងទៅលើមនុស្សវ័យកណ្តាល ឬវ័យចំណាស់ ដែលបាត់បង់ភាពប្រែប្រួលរបស់ពួកគេចំពោះអាំងស៊ុយលីន។

យ៉ាង​ណា​មិញ ការសិក្សា​ដដែល​នេះ បាន​ឲ្យ​ដឹង​ថា អត្រានៃជំងឺទឹកនោមផ្អែម​អាច​នៅដដែល ឬសូម្បីតែធ្លាក់ចុះនៅក្នុងប្រទេស​​ជឿនលឿន​មួយចំនួន ដូចជា ជប៉ុន កាណាដា ឬអឺរ៉ុបខាងលិចដូចជា បារាំង និងដាណឺម៉ាក។

គម្លាត​រវាង​វិធី​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ក្នុង​ប្រទេស​​អភិវឌ្ឍន៍ ​និង​​ប្រទេស​ក្រី​ក្រ​ក៏​ខុស​គ្នា​ច្រើន​ផង​ដែរ។

អ្នកស្រាវជ្រាវ បានប៉ាន់ប្រមាណថា ៣​ក្នុងចំណោម​​មនុស្ស​៥​នាក់ ដែលមានអាយុលើសពី​៣០ឆ្នាំ ហើយ​មានជំងឺទឹកនោមផ្អែម ឬ​ស្មើ​នឹង​ ៤៤៥​លាននាក់ មិនបានទទួលការព្យាបាលជំងឺទឹកនោមផ្អែម​នោះ​ទេ​ក្នុងឆ្នាំ២០២២។ មួយ​ភាគ​បី​នៃ​តួ​លេខ​ទាំង​នោះ ស្ថិត​នៅ​ក្នុង​ប្រទេស​​ឥណ្ឌា៕

ដោយ៖ ឈាង

The post អត្រាអ្នក​កើត​ទឹកនោមផ្អែម កើន​ឡើង​ទ្វេដង​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុង​ក្រោយ appeared first on Kampuchea Thmey Daily.