តម្លៃសំបុកត្រចៀកកាំបានធ្លាក់ចុះប្រមាណ ១៥%
តម្លៃបច្ចុប្បន្ន ៤០០ ទៅ ៤៥០ ដុល្លារ ក្នុងមួយគីឡូក្រាម សម្រាប់សំបុកមិនទាន់កែច្នៃ... The post តម្លៃសំបុកត្រចៀកកាំបានធ្លាក់ចុះប្រមាណ ១៥% appeared first on Kampuchea Thmey Daily.
លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរបានឱ្យដឹងថា តម្លៃសំបុកត្រចៀកកាំបានធ្លាក់ចុះ ប្រមាណ ១៥% ដោយសារតែការធ្លាក់ចុះនៃការប្រើប្រាស់នៅប្រទេសចិន។
អគ្គនាយកដ្ឋានគយចិនគ្រោងសម្រេចអនុញ្ញាតឱ្យកម្ពុជានាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សាររបស់ខ្លួននៅចុងឆ្នាំ ២០២៥ ឆាប់ៗខាងមុខនេះ ដែលជាការបើកផ្លូវថ្មីមួយទៀតសម្រាប់ផលិតផលរបស់កម្ពុជា។
លោក ស៊ុយ កុកធានបញ្ជាក់ថា៖ «បច្ចុប្បន្នដោយសារតែសេដ្ឋកិច្ចមានការធ្លាក់ចុះ ការប្រើប្រាស់ក៏មានការប្រែប្រួលតិចតួចដែរ ដូច្នេះតម្លៃសំបុកត្រចៀកកាំ បានធ្លាក់ចុះ ១៥% បើប្រៀបធៀបប៉ុន្មានខែមុន»។
តម្លៃបច្ចុប្បន្ន ៤០០ ទៅ ៤៥០ ដុល្លារ ក្នុងមួយគីឡូក្រាម សម្រាប់សំបុកមិនទាន់កែច្នៃ ប៉ុន្តែសំបុកឆាកាប្រមាណ ៣០០ ដុល្លារ ក្នុងមួយគីឡូក្រាម ខណៈកែច្នៃហើយ ១ ២០០ សម្រាប់ទីផ្សារក្នុងស្រុក។
បើតាមលោក ស៊ុយ កុកធាន ផលិតកម្មសំបុកត្រចៀកកាំផលិតនៅកម្ពុជា ភាគច្រើនផលិតនៅខេត្តជាប់មាត់សមុទ្រ ដូចជា ខេត្តកំពត ខេត្តកោះកុង ប៉ុន្តែសក្ដានុពលសម្រាប់ការវិនិយោគបន្ត បច្ចុប្បន្ន បានប្ដូរមកខេត្តភូមិភាគកណ្ដាល ដូចជាខេត្តកំពង់ធំ ខេត្តជុំវិញបឹងទន្លេសាប ខេត្តស្ទឹងត្រែង និងព្រះវិហារវិញ ដោយសារខេត្តជាប់មាត់សមុទ្រ មានការសាងសង់ច្រើនលើសលប់។ តាមការប៉ាន់ស្មាន កម្ពុជាមានសត្ថភាពផលិតសំបុកត្រចៀកកាំ ប្រមាណ ១០០ តោន ក្នុងមួយឆ្នាំ៕
អត្ថបទ៖ ឡេង ដេត
The post តម្លៃសំបុកត្រចៀកកាំបានធ្លាក់ចុះប្រមាណ ១៥% appeared first on Kampuchea Thmey Daily.