អាជ្ញាធរ​ថៃរឹបអូស​ព្រុយត្រីឆ្លាមជាង​៤០០​នៅ​អាកាសយានដ្ឋាន ដោយ​គ្រោងរត់ពន្ធទៅចិន

ព្រុយត្រីឆ្លាមជាង ៤០០ ត្រូវបាននាយកដ្ឋានគយរបស់ប្រទេសថៃស្ទាក់ចាប់បានក្នុងប្រតិបត្តិការរួមគ្នាជាមួយអាជ្ញាធរចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់... The post អាជ្ញាធរ​ថៃរឹបអូស​ព្រុយត្រីឆ្លាមជាង​៤០០​នៅ​អាកាសយានដ្ឋាន ដោយ​គ្រោងរត់ពន្ធទៅចិន appeared first on Kampuchea Thmey Daily.

អាជ្ញាធរ​ថៃរឹបអូស​ព្រុយត្រីឆ្លាមជាង​៤០០​នៅ​អាកាសយានដ្ឋាន ដោយ​គ្រោងរត់ពន្ធទៅចិន

ព្រុយត្រីឆ្លាមជាង ៤០០ ត្រូវបាននាយកដ្ឋានគយរបស់ប្រទេសថៃស្ទាក់ចាប់បានក្នុងប្រតិបត្តិការរួមគ្នាជាមួយអាជ្ញាធរចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ។ នេះបើយោងតា​មការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី០៣ខែឧសភានេះ។

(រូបភាព៖ Bangkok Post)

ព្រុយត្រីឆ្លាមចំនួន៤០២ព្រុយនេះត្រូវបានរកឃើញក្នុងចំណោមទំនិញនៅអាកាសយានដ្ឋានសុវណ្ណភូមិក្នុងខេត្ត Samut​ Prakan ដោយផ្អែកលើការសម្របសម្រួលជាមួយការិយាល័យប្រឆាំងការរត់ពន្ធនៅក្នុង​អគ្គរដ្ឋបាលគយ (GACC) នៃប្រទេសចិន។ ព្រុយត្រីឆ្លាមទាំងនេះមានទម្ងន់​១០២​គីឡូក្រាម និងមាន​តម្លៃ​ប្រមាណ​ជាង​២​លាន​បាត( ៦ម៉ឺនដុល្លារ)។

បើតាមមន្ត្រីគយបានផ្តល់ព័ត៌មានថា ទំនិញដែលអាចបំពានលើអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិក្នុងបទប្បញ្ញត្តិនៃប្រភេទសត្វព្រៃ និងរុក្ខជាតិជិតផុតពូជ កំពុងឆ្លងកាត់ប្រទេសថៃ។ ដោយធ្វើការជាមួយនាយកដ្ឋានជលផល និងក្រុមហ៊ុនអាកាសចរណ៍ Thai Airways International (THAI) មន្ត្រីបានរកឃើញទំនិញខុសច្បាប់ដែលជាព្រុយត្រីឆ្លាមនេះ មានប្រភពមកពីប្រទេសទ្រីនីដាដ និងតូបាហ្គោ ហើយកំពុង​បញ្ជួន​ទៅកាន់ប្រទេសចិន។

ទាក់ទងទៅនឹងករណីជួញដូរសត្វខុសច្បាប់នេះកាលពីខែមីនាឆ្នាំនេះ ទាហានម៉ាឡេស៊ីក៏បានស្ទាក់ចាប់បានគ្រោងឆ្អឹងជ្រូកព្រៃ ៤០០គីឡូក្រាម ដែលអ្នករត់ពន្ធប៉ុនប៉ងនាំចូលទៅក្នុងប្រទេសថៃផងដែរ៕

(រូបភាព៖ Bangkok Post)

អត្ថបទ៖ ប៊ុន​ សុភាព

The post អាជ្ញាធរ​ថៃរឹបអូស​ព្រុយត្រីឆ្លាមជាង​៤០០​នៅ​អាកាសយានដ្ឋាន ដោយ​គ្រោងរត់ពន្ធទៅចិន appeared first on Kampuchea Thmey Daily.