អភិបាលខណ្ឌឬស្សីកែវ ណែនាំពលរដ្ឋជាម្ចាស់ផ្ទះឈប់យកដីចំណីផ្លូវរដ្ឋមុខផ្ទះជួលឲ្យអ្នកលក់ដូរ

ការយកដីចំណីផ្លូវរបស់រដ្ឋយកទៅដាក់ជួលឲ្យក្រុមអាជីវករលក់ដូរនេះ បានធ្វើឲ្យ... The post អភិបាលខណ្ឌឬស្សីកែវ ណែនាំពលរដ្ឋជាម្ចាស់ផ្ទះឈប់យកដីចំណីផ្លូវរដ្ឋមុខផ្ទះជួលឲ្យអ្នកលក់ដូរ appeared first on Kampuchea Thmey Daily.

អភិបាលខណ្ឌឬស្សីកែវ ណែនាំពលរដ្ឋជាម្ចាស់ផ្ទះឈប់យកដីចំណីផ្លូវរដ្ឋមុខផ្ទះជួលឲ្យអ្នកលក់ដូរ

លោក ជិន ប៊ុនធឿន អភិបាលនៃគណអភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានណែនាំឲ្យម្ចាស់លំនៅឋានដែលមានផ្ទះនៅជាប់ដងផ្លូវត្រូវបញ្ឈប់ការជួលដីចំណីផ្លូវរបស់រដ្ឋឲ្យក្រុមអាជីវករដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន។ ការយកដីចំណីផ្លូវរបស់រដ្ឋយកទៅដាក់ជួលឲ្យក្រុមអាជីវករលក់ដូរនេះ បានធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការកកស្ទះចរាចរណ៍។

ការណែនាំនេះ បានធ្វើឡើងនៅពេលលោកអភិបាលខណ្ឌ ដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់តាមផ្សារចំនួន៣ គឺផ្សារច្រាំងចម្រេះ ផ្សារលើ ចំណីផ្លូវលេខ១០៥ និងផ្សារសាំហាន់ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ។

ក្នុងការចុះត្រួតពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់នេះ លោក ជិន ប៊ុនធឿន បានណែនាំឲ្យម្ចាស់លំនៅឋានដែលមានផ្ទះនៅជាប់ដងផ្លូវ ត្រូវបញ្ឈប់យកផលប្រយោជន៍ពីដីចំណីផ្លូវរបស់រដ្ឋ ទៅដាក់ជួលឲ្យអាជីវករលក់ដូរ ហើយត្រូវសហការជាមួយអាជ្ញាធរដើម្បីការរៀបចំសណ្តាប់ធ្នាប់មានលក្ខណៈល្អប្រសើរ។ លោក ជិន ប៊ុនធឿន សង្កត់ធ្ងន់ថា បើមិនអុនវត្តតាមការណែនាំទេនោះ រដ្ឋបាលខណ្ឌនឹងអនុវត្តតាមវិធានការផ្លូវច្បាប់។

បើតាមលោក ជិន ប៊ុនធឿន នៅក្នុងមូលដ្ឋានខណ្ឌឬស្សីមានផ្សាររដ្ឋចំនួន៣ រួមមាន ផ្សារច្រាំងចម្រេះ ផ្សារទួលសង្កែ និងផ្សារគីឡូម៉ែត្រលេខ៦ ដែលលោកបានឲ្យក្រុមការងារចុះពិនិត្យសិក្សាលំអិតដើម្បីកែលម្អឲ្យសមស្របប្រសើរឡើង។ សម្រាប់ផ្សារសាំហាន់ លោកបានណែនាំឲ្យម្ចាស់ផ្សាររៀបចំអភិវឌ្ឍផ្សារ ត្រូវមានលក្ខណៈស្តង់ដារសុវត្ថិភាព និងផាសុខភាព របៀបរៀបរយដល់អាជីវករ និងអតិថិជនដែលចេញចូល និងសូមឲ្យអាជ្ញាធរមូលដ្ឋានសង្កាត់ ត្រូវតាមដានជាប់ជាប្រចាំលើបញ្ហាសន្តិសុខ៕

អត្ថបទ៖ សំណាង

The post អភិបាលខណ្ឌឬស្សីកែវ ណែនាំពលរដ្ឋជាម្ចាស់ផ្ទះឈប់យកដីចំណីផ្លូវរដ្ឋមុខផ្ទះជួលឲ្យអ្នកលក់ដូរ appeared first on Kampuchea Thmey Daily.