អ៊ុយក្រែន ច្រានចោល​របាយការណ៍​ដែល​ថា​ខ្លួន​បិទ Truth Social របស់​លោក ត្រាំ

រដ្ឋាភិបាលអ៊ុយក្រែន ចេញ​មុខ​បដិសេធ​ជា​ផ្លូវការ​នូវ​របាយការណ៍ថ្មីៗដែល​បាន​ចុះ​ផ្សាយ​​​ថា លោកប្រធានាធិបតី វ៉ុលឡូឌីមៀរ ហ្សេលេនស្គី បានបិទការចូលទៅកាន់... The post អ៊ុយក្រែន ច្រានចោល​របាយការណ៍​ដែល​ថា​ខ្លួន​បិទ Truth Social របស់​លោក ត្រាំ appeared first on Kampuchea Thmey Daily.

អ៊ុយក្រែន ច្រានចោល​របាយការណ៍​ដែល​ថា​ខ្លួន​បិទ Truth Social របស់​លោក ត្រាំ

រដ្ឋាភិបាលអ៊ុយក្រែន ចេញ​មុខ​បដិសេធ​ជា​ផ្លូវការ​នូវ​របាយការណ៍ថ្មីៗដែល​បាន​ចុះ​ផ្សាយ​​​ថា លោកប្រធានាធិបតី វ៉ុលឡូឌីមៀរ ហ្សេលេនស្គី បានបិទការចូលទៅកាន់ Truth Social ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមបង្កើតឡើងដោយ​ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ នៅទូទាំងប្រទេសអ៊ុយក្រែន។

(រូបថត៖ Getty)

លោក Heorhii Tykhyi អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អ៊ុយក្រែន​ បាន​​និយាយ​កាល​ពីថ្ងៃ​ទី​២០​កុម្ភៈ​ថា ​របាយការណ៍​ទាំង​នោះ​មិន​ពិតទេ។ លោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែនមិនបាន និងមិនអាចរារាំងការចូលទៅកាន់ Truth Social ដោយសារតែ​បណ្ដាញ​សង្គម​នេះមិនដែល​បើក​ឲ្យ​ប្រជាជន​អ៊ុយក្រែន​ប្រើប្រាស់​ឡើយ។

លោក Tykhyi បានកត់សម្គាល់ថា យោងតាមព័ត៌មានដែលមានជាសាធារណៈ Truth Social គឺអាចចូលប្រើបានតែនៅក្នុងប្រទេសមួយចំនួនប៉ុណ្ណោះ ដូចជា សហរដ្ឋអាមេរិក កាណាដា ប្រេស៊ីល និងអូស្ត្រាលី ដោយ​ឡែក​​អ៊ុយក្រែនមិនស្ថិតក្នុងចំណោមនោះ​ទេ។

ពាក្យចចាមអារ៉ាមអំពីការហាមឃាត់ការចោទប្រកាន់នេះ បានកើតឡើងស្របពេលជាមួយនឹងភាពតានតឹងកាន់តែខ្លាំងឡើងរវាង​លោក ត្រាំ និង​លោក ហ្សេលេនស្គី។ ថ្មីៗនេះ លោក ត្រាំ បានហៅលោក ហ្សេលេនស្គី ថាជា «ជនផ្តាច់ការ» ដែលមិន​បាន​រៀបចំ​ការ​​បោះឆ្នោត​នៅ​អ៊ុយក្រែន។ ជាការឆ្លើយតប លោក ហ្សេលេនស្គី បានការពាររដ្ឋបាលរបស់គាត់ ដោយលើកឡើងពីបញ្ហាប្រឈមនៃការគ្រប់គ្រងក្នុងសម័យសង្គ្រាម និងការបន្តការគាំទ្រពីសម្ព័ន្ធមិត្តអន្តរជាតិ៕

ដោយ៖ ឈាង

The post អ៊ុយក្រែន ច្រានចោល​របាយការណ៍​ដែល​ថា​ខ្លួន​បិទ Truth Social របស់​លោក ត្រាំ appeared first on Kampuchea Thmey Daily.