ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាចំនួន ៣ លើក ក្នុងនោះ លើកទី១ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥, លើកទី២ The post ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ appeared first on Kampuchea Thmey Daily.

ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចេញមកបំភ្លឺជូនសាធារណជន ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងកាលពីវេលាម៉ោង ១៧ និង ១៣ នាទី ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២៥ រវាងម៉ូតូឡើងវ៉ារថយន្ត ហើយទៅបុករថយន្តមួយគ្រឿងទៀតដែលកំពុងបើកបរបញ្ច្រាស់ទិសគ្នា បណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន ១ នាក់។

នៅលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បង្ហោះនៅថ្ងៃទី ១៧ ខែ ឧសភា បានឱ្យដឹងថា ជុំវិញហេតុការណ៍នេះ តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ បានធ្វើការវាស់វែងឃើញថា ភាគីម៉ូតូ ជាអ្នកបង្កឡើងវ៉ារថយន្តដែលកំពុងបើកបរទិសដៅស្របគ្នា ទៅបុករថយន្តដែលកំពុងបើកបរបញ្ច្រាស់ទិស(លើផ្លូវអាទិភាពរបស់រថយន្ត)។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាចំនួន ៣ លើក ក្នុងនោះ លើកទី១ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥, លើកទី២ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៥ និងលើកទី ៣ នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៥ ដោយភាគីទាំងសងខាងបានសម្របសម្រួលឯកភាពគ្នា ដោយភាគីខាងរថយន្តរងគ្រោះជួយចូលបុណ្យទៅភាគីខាងម៉ូតូបង្ករចំនួន ៤ លានរៀល ដោយមានធ្វើកិច្ចសន្យាព្រមព្រៀងជាលាយលក្ខណ៍អក្សរ បានផ្តិតមេដៃ និងមានថតរូបប្រគល់ថវិកា ដើម្បីបញ្ចប់រឿង ។

លុះបន្តិចក្រោយមកថ្ងៃខែឆ្នាំដដែល បងប្អូនសាច់ញាតិខាងម៉ូតូបង្កមិនយល់ព្រម បង្គាប់ឱ្យឪពុកម្ដាយភាគីបើកបរម៉ូតូបង្កឱ្យទាមទារទឹកប្រាក់ចំនួន ៥០០០ ដុល្លារ ទើបយល់ព្រម ។ ដោយមិនមានការឯកភាពគ្នា សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៥ ។
បន្ថែម ក្នុងករណីនេះលោស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយមានការអាណិតអាសូរចំពោះភាគីបង្ក ក៏បានចូលរួមចូលបុណ្យទៅភាគីម៉ូតូបង្កចំនួន១០០០ដុល្លារ បន្ថែមទៀតដែរ ។

ការចេញបំភ្លឺនេះ ដោយសាររឿងនេះពុំទាន់ចប់នៅឡើយទេ ដោយភាគីសាច់ញាតិខាងម៉ូតូ បានប្តឹងភាគីម្ចាស់ឡានទៅតុលាការ។
ចំណែកនៅលើហ្វេសប៊ុកឈ្មោះ ឧកញ៉ា អ៊ឹងគីមហុង Oknha Ung Kimhong បានសរសេរថា៖« មានហ្វេនក្នុងហ្វេសប៊ុកគាត់ឱ្យខ្ញុំបង្ហោះវីដេអូនេះផង ម្ចាស់ម៉ូតូប្តឹងម្ចាស់ឡានដាក់គុកទៀត ម្ចាស់ឡានឱ្យ ១០០០ដុល្លារ ចូលរួមបុណ្យហើយមិនព្រមទៀត អាជ្ញាធរខេត្តប៉ៃលិនជួយគាត់ផងប្តីរត់តាក់ស៊ី ជំពាក់ធនាគារ»។
តាមរយៈវីដេអូដែលបានចែកចាយនៅលើបណ្តាញសង្គម ភាគីម៉ូតូបានឡើងវ៉ារថយន្ត ហើយទៅបុករថយន្តមួយគ្រឿងទៀតដែលកំពុងបើកបរបញ្ច្រាស់ទិសគ្នា៕
The post ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ appeared first on Kampuchea Thmey Daily.