​សុខភាព​តារា​ជើង​ចាស់កូរ៉េរហ័សនាម «ជីតាជាតិ»​ Lee Soon-jae កាន់តែទ្រុឌទ្រោម

កាលពីថ្មីៗនេះ តារាសម្តែងជើងចាស់ Lee Soon-jae ដែលត្រូវបានគេស្គាល់ថាជា «ជាជីតាជាតិ» បានអវត្តមានពី... The post ​សុខភាព​តារា​ជើង​ចាស់កូរ៉េរហ័សនាម «ជីតាជាតិ»​ Lee Soon-jae កាន់តែទ្រុឌទ្រោម appeared first on Kampuchea Thmey Daily.

​សុខភាព​តារា​ជើង​ចាស់កូរ៉េរហ័សនាម «ជីតាជាតិ»​ Lee Soon-jae កាន់តែទ្រុឌទ្រោម

កាលពីថ្មីៗនេះ តារាសម្តែងជើងចាស់​របស់​កូរ៉េ​ខាងត្បូង លោក Lee Soon-jae ដែលត្រូវបានគេស្គាល់ថាជា «ជីតាជាតិ» បានអវត្តមានពីកម្មវិធីពានរង្វាន់ Korea PD Awards ដោយសារតែសុខភាព​របស់​លោកតាកាន់តែទ្រុឌទ្រោម ពោលគឺពីបាក​ក្នុង​ការ​ដើរឬធ្វើចលនា ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​ព្រួយ​បារម្ភលើរូបលោកជាខ្លាំង។

តារាសម្តែងជើងចាស់ Lee Soon-jae

តំណាង​ក្រុមហ៊ុន​គ្រប់គ្រង​របស់​តារាកូរ៉េវ័យ៩១​ឆ្នាំ ​បាន​និយាយ​ភ្លាមៗ​ ​ការ​អវត្តមានពី​កម្មវិធី គឺ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​អំពី​ស្ថានភាព​សុខភាព​របស់​គាត់។ នាយកប្រតិបត្តិ Lee Seung Hee បាននិយាយថា ​លោក​តា Lee Soon-jae មិនអាចចូលរួមក្នុងពិធីប្រគល់ពានរង្វាន់បានទេ ដោយសារហេតុផលសុខភាព។ នាយកប្រតិបត្តិរូបនេះបានចែករំលែកថា សុខភាពគាត់មិនល្អ ហើយត្រូវការការគាំទ្រ និងការលើកទឹកចិត្តពីសំណាក់មនុស្សជុំវិញខ្លួនបំផុត។

ក្រុមហ៊ុនគ្រប់គ្រងបានបញ្ជាក់បន្ថែមទៀតថា លោក Lee Soon-jae បានទទួលរងនូវ​ការបាត់បង់សាច់ដុំធ្ងន់ធ្ងរ ជាពិសេសជើងរបស់គាត់ ដែលធ្វើឲ្យពិបាកដើរកាន់តែខ្លាំង។ នាពេលនេះ តារា​សម្តែង​ជើងចាស់​រូបនេះ​​ កំពុងសម្រាកនិងស្តារនីតិសម្បទាយ៉ាងសកម្ម។ ​ទោះ​បី​យ៉ាងណា កាលពីឆ្នាំមុន លោកក៏ធ្លាប់លុបចោលការសម្ដែងក្នុងគម្រោងភាពយន្តជាច្រើន ដោយសារហេតុផលសុខភាពជាចម្បង។

លោក Lee Soon-jae គឺជារូបតំណាងដ៏រស់រវើកនៃវិស័យភាពយន្ត និងទូរទស្សន៍កូរ៉េ ជាមួយនឹងអាជីពសិល្បៈជាងកន្លះសតវត្សរ៍។ គាត់កើតនៅឆ្នាំ ១៩៣៤ នៅខេត្ត North Hamgyong (ភាគខាងជើងកូរ៉េខាងជើង។) ក្រោយមក បានផ្លាស់ទៅទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) នៅអាយុ ៤ ឆ្នាំ។ ចំណង់ចំណូលចិត្តរបស់គាត់ សម្រាប់ការសម្ដែងបានរីកដុះដាលនៅឆ្នាំ ១៩៥៦ បន្ទាប់ពីបានទស្សនាខ្សែភាពយន្តពីប្រទេសជាច្រើន។

ដោយ​សារមាននិស្ស័យស្រលាញ់សិល្បៈ លោកបានសម្រេច​ចិត្ត​បន្ត​ការ​សម្ដែង និង​លាក់រឿងមួយនេះពី​​ក្រុម​គ្រួសារ​ព្រោះ​ខ្លាច​គ្រប់គ្នា​ព្រួយបារម្ភ។ ក្រោយ​បញ្ចប់​ការ​សិក្សា លោក​បានចាប់​អាជីព​សិល្បៈ ដោយ​ចូល​ទៅ​មជ្ឈមណ្ឌល​សម្តែង​រឿង និង​សុំ​ធ្វើ​តួ​រ៉ាយរ៉ងប៉ុណ្ណោះ។ ការសម្តែងដំបូងរបស់គាត់នៅក្នុងវិស័យភាពយន្ត គឺនៅក្នុងរឿង «Beyond the Horizon» ដោយបើកអាជីពដ៏ធំមួយជាមួយនឹងការងារជិត ៣០០ ចាប់ពីនោះមក។

គាត់បានបង្ហាញខ្លួនជាលើកដំបូងនៅលើអេក្រង់តូចក្នុងឆ្នាំ១៩៦១ ជាមួយនឹងរឿង ” Should I become a human too” របស់ប៉ុស្តិ៍ទូរទស្សន៍ KBS ។ ក្នុងឆ្នាំ ២០០០ ដល់ឆ្នាំ ២០១០ គឺជាដំណាក់កាលដែលឈ្មោះរបស់គាត់បានផ្ទុះ និងដណ្តើមបានទស្សនិកជនទូទាំងអាស៊ី ជាមួយនឹងគម្រោងភាពយន្តល្បីៗជាច្រើនដូចជា «My Girl and I (២០០៥), Lee San, Wind of the Palace (២០០៧), High Kick! (២០០៧, Potato Star 2013QR3 (២០០៨) និង Good Morning President (២០០៩)»។

ក្នុង​ចំណោម​នោះ តួនាទី​ជា​ជីតានៅ​ក្នុងភាពយន្តបែបកំប្លែងមួយ ក្រោមចំណងជើងថា «High Kick Through The Roof» បាន​នាំ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់លោក​ឡើងកាន់តែ​ខ្ពស់​ត្រដែត ដោយ​ធ្វើ​ឲ្យ​ជើងចាស់​ទទួល​បាន​ងារ​ជា «ជីតា​ជាតិ» និង​មាន​អ្នក​គាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី ​ចាប់តាំងពីនោះមក។

ពេញមួយជីវិតរបស់តួអង្គនិយមដើរតួជាជីតារូបនេះ ធ្លាប់បានទទួលពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើន។ ទោះ​ជា​យ៉ាង​ណា​ លោក​តែង​តែ​សង្ឃឹម​ថា ​ទស្សនិកជន​ចងចាំ​លោក​ជា​តារា​ដែល​ឧស្សាហ៍​ព្យាយាមម្នាក់។ តារាប្រុសធ្លាប់បានចែករំលែកថា «ខ្ញុំគ្រាន់តែចង់ស្លាប់នៅពេលសម្តែង។ វាមិនអាចហៅថាការលះបង់បានទេ ប៉ុន្តែយ៉ាងហោចណាស់ វាជាការស្លាប់ដ៏រីករាយ» ។

ថ្វីដ្បិតតែមានអាជីពដ៏ត្រចះត្រចង់ និងមានឈ្មោះល្បីសុះសាយ ព្រមទាំងទទួលបានការស្រលាញ់ពេញប្រទេសក៏ដោយ ក៏ Lee Soon-jae មានភាពអាថ៌កំបាំងពីជីវិតផ្ទាល់ខ្លួនរបស់គាត់។ គាត់បានរៀបការជាមួយភរិយា Choi Hee Jung មានអាយុប្អូន ៦ ឆ្នាំ នៅក្នុងឆ្នាំ ១៩៦៦ ហើយមានកូនពីរនាក់ប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖គូស្នេហ៍​តារាចិន​-ហុងកុងដ៏ល្បីល្បាញ​ ព្រាត់គ្នា​ ព្រោះ​​ប្រកាន់​យក​អបិយជំនឿ​

The post ​សុខភាព​តារា​ជើង​ចាស់កូរ៉េរហ័សនាម «ជីតាជាតិ»​ Lee Soon-jae កាន់តែទ្រុឌទ្រោម appeared first on Kampuchea Thmey Daily.