តម្លៃកាហ្វេវៀតណាមកើនឡើង ចំពេលផលិតផលធ្លាក់ចុះ

ការឡើងថ្លៃនេះ កើតឡើងចំពេលដែលឧស្សាហកម្មកាហ្វេវៀតណាម កំពុងប្រឈមមុខនឹងសម្ពាធជាច្រើនពីទីផ្សារក្នុងស្រុក និងអន្តរជាតិ។ The post តម្លៃកាហ្វេវៀតណាមកើនឡើង ចំពេលផលិតផលធ្លាក់ចុះ appeared first on Kampuchea Thmey Daily.

តម្លៃកាហ្វេវៀតណាមកើនឡើង ចំពេលផលិតផលធ្លាក់ចុះ

តម្លៃកាហ្វេវៀតណាមនៅតំបន់ខ្ពង់រាបភាគកណ្ដាល​ បាន​កើនឡើងខ្ពស់គួរឱ្យកត់សម្គាល់គិតត្រឹមថ្ងៃទី ២៥ មេសា នៅពេល​ដែល​ទិន្នផលផលិតកម្មធ្លាក់ចុះ ជំរុញដោយ​បញ្ហាប្រឈមផ្សេងៗរួមទាំង​ការធ្លាក់ចុះ​នៃទិន្នផលកាហ្វេ។ នេះបើតាម​ការចុះផ្សាយរបស់​កាសែត Viet Nam News។

កាហ្វេក្នុងតំបន់ដដែល ត្រូវបាន​លក់នៅតម្លៃ ១៣០ ០០០ – ១៣០ ៥០០ ដុង/គីឡូក្រាម (ជិត ៥ ដុល្លារ)។

ការឡើងថ្លៃនេះ កើតឡើងចំពេលដែលឧស្សាហកម្មកាហ្វេវៀតណាម កំពុងប្រឈមមុខនឹងសម្ពាធជាច្រើនពីទីផ្សារក្នុងស្រុក និងអន្តរជាតិ។ បញ្ហាប្រឈមសំខាន់មួយក្នុងចំណោមនោះ គឺការដាក់ចេញនូវបទប្បញ្ញត្តិប្រឆាំងការកាប់បំផ្លាញព្រៃឈើថ្មីរបស់សហភាពអឺរ៉ុប (EUDR) ដែលមានផលប៉ះពាល់យ៉ាងខ្លាំង សម្រាប់ការនាំចេញកាហ្វេ ជាពិសេសសម្រាប់ប្រទេសដូចជាវៀតណាម។

វៀតណាម ដែលពឹងផ្អែកខ្លាំងលើកសិករខ្នាតតូចសម្រាប់ផលិតកម្មកាហ្វេ កំពុងជួបការលំបាកកាន់តែខ្លាំងឡើងៗ ក្នុងការបំពេញតម្រូវការតឹងរ៉ឹងដែលកំណត់ដោយ EUDR។ បទប្បញ្ញត្តិទាំងនេះ រួមជាមួយនឹងការព្រួយបារម្ភអំពីការប្រែប្រួលអាកាសធាតុ និងតម្រូវការតាមដាន បានដាក់សម្ពាធយ៉ាងខ្លាំងលើឧស្សាហកម្មកាហ្វេរបស់ប្រទេស ឱ្យ​អនុលោមតាមស្តង់ដារបរិស្ថាន និងផលិតកម្មខ្ពស់ជាងនេះ។

លើសពីនេះ ទិន្នផលកាហ្វេរបស់វៀតណាម​បាន​រងផលប៉ះពាល់មួយតង់ទៀត ដោយលក្ខខណ្ឌអាកាសធាតុមិនល្អក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលនាំឱ្យមានការធ្លាក់ចុះនៃទិន្នផល​។ តំបន់ដាំកាហ្វេជាច្រើន ក៏ត្រូវបានបំប្លែងទៅជាដំណាំផ្សេងទៀត ឬជាទីក្រុង ដែលកាត់បន្ថយការផ្គត់ផ្គង់ដែលមាន។

ជាធម្មតា កាហ្វេ​អាច​រក្សាទុក​ក្នុង​ឃ្លាំង​ក្នុង​ចន្លោះ​ពី ២ ទៅ ៣ ឆ្នាំ ដោយ​មិន​បាត់បង់​គុណភាព​ឡើយ។ យ៉ាងណាក៏ដោយ ការធ្លាក់ចុះនៃទិន្នផលដោយសារបញ្ហា​ប្រឈមបច្ចុប្បន្ន​ កំពុងរួមចំណែកដល់កំណើន​តម្លៃកាហ្វេ។ នៅលើទីផ្សារពិភពលោក តម្លៃកាហ្វេ Robusta មាននិន្នាការកើនឡើងនៅលើផ្សារហ៊ុនទីក្រុងឡុងដ៍ ដោយតម្លៃកើនឡើងចន្លោះពី ៥៨-៧៨ ដុល្លារ ដល់ចន្លោះពី ៥ ១៥០-៥ ៤១១ ដុល្លារ/តោន៕

The post តម្លៃកាហ្វេវៀតណាមកើនឡើង ចំពេលផលិតផលធ្លាក់ចុះ appeared first on Kampuchea Thmey Daily.