នាយករដ្ឋមន្រ្តីកម្ពុជាប្រកាសថា នឹងសម្ពោធព្រលានយន្តហោះថ្មីនៅខែកក្កដានេះ
សម្ពោធបើកឲ្យដំណើរការអាកាសយានដ្ឋានថ្មីតេជោអន្តរជាតិ...... The post នាយករដ្ឋមន្រ្តីកម្ពុជាប្រកាសថា នឹងសម្ពោធព្រលានយន្តហោះថ្មីនៅខែកក្កដានេះ appeared first on Kampuchea Thmey Daily.

នៅក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់កំពង់ផែទេសចរអន្តរជាតិកំពត នាយករដ្ឋមន្ត្រីកម្ពុជាថ្លែងថា នៅខែកក្កដានេះ សម្តេច នឹងចូលរួមសម្ពោធបើកឲ្យដំណើរការអាកាសយានដ្ឋានថ្មីអន្តរជាតិតេជោ ដែលឈាននឹងសាងសង់បញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា មានសមិទ្ធផលថ្មីៗជាច្រើនទៀត ដែលរាជរដ្ឋាភិបាលបានខិតខំកសាង និងដែលត្រូវសម្ពោធជាបន្តបន្ទាប់ ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋនិងការអភិវឌ្ឍសង្គម។ ក្នុងនោះនៅថ្ងៃស្អែក សម្ពេចក៏នឹងទៅសម្ពោធរោងចក្រដំឡើងរថយន្ត FORD របស់អាមេរិកនៅខេត្តពោធិ៍សាត់។
ជាមួយគ្នានេះ សម្តេចក៏បានប្រកាសនឹងសម្ពោធដាក់ឲ្យដំណើរការអាកាសយានដ្ឋានថ្មីអន្តរជាតិតេជោនៅអំឡុងខែកក្ដដាខាងមុខនេះ។

សម្តេចបានរំលេចពីការបើកឲ្យដំណើរការផែទេសចរណ៍អន្តរជាតិកំពតភ្ជាប់ទៅសមុទ្រ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលសម្តេចបានចូលរួមសម្ពោធ ក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងធ្វើរឿងវិជ្ជមានសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។
បើតាមប្រមុខរដ្ឋាភិបាល រាជរដ្ឋាភិបាលមិនមែនល្អឥតខ្ចោះនោះទេ តែរាជរដ្ឋាភិបាលបន្តប្រឹងប្រែងដោះស្រាយ និងកសាងសមិទ្ធផលថ្មីៗដែលបម្រើបម្រើប្រយោជន៍ដល់ពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់បានប្រមាណ ៩៥% និងគ្រោងដាក់ឲ្យប្រើប្រាស់នៅអំឡុងខែកក្កដាឆ្នាំ ២០២៥។
អាកាសយានដ្ឋានដែលនឹងក្លាយជាមជ្ឈមណ្ឌលដឹកអ្នកដំណើរប្រចាំតំបន់ ត្រូវបានសាងសង់ឡើងក្រោមទុនវិនិយោគប្រមាណ ១ ៥០០ លានដុល្លារ ខណៈដំណើរការសាងសង់បានគិតគូរយកចិត្តទុកដាក់លើគ្រប់ចំណុច ដើម្បីក្លាយជាអាកាសយានដ្ឋានលំដាប់កំពូលមួយរបស់ពិភពលោក៕
The post នាយករដ្ឋមន្រ្តីកម្ពុជាប្រកាសថា នឹងសម្ពោធព្រលានយន្តហោះថ្មីនៅខែកក្កដានេះ appeared first on Kampuchea Thmey Daily.