តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

ថ្ងៃសង្ក្រាន្តដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៤ ខែមេសា..... The post តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់ appeared first on Kampuchea Thmey Daily.

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

ថ្ងៃសង្ក្រាន្តដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥នេះ ខេត្តក្រចេះទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ ដើរកម្សាន្តតាមគោលដៅ​រមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តសរុបប្រមាណ ១៥,៤៨៥ នាក់ ក្នុងនោះ ភ្ញៀវបរទេសមានចំនួន ២៨៦ នាក់។ នេះបើ​តាមការបញ្ជាក់ឲ្យដឹងរបស់មន្ទីរទេសចរខេត្តក្រចេះនៅព្រឹកនេះ។

ក្នុងនោះរមណីយដ្ឋានទឹកជួរកាំពី ដែលជារមណីយដ្ឋានមួយដ៏សំខាន់របស់ខេត្តក្រចេះមានភាពទាក់ទាញនិងល្បីល្បាយ​ជាងគេក្នុងខេត្ត ទទួលបានភ្ញៀវទេចសរសរុបចំនួន ៣,៣៥៣ នាក់ ក្នុងនោះភ្ញៀវជនបរទេសមានចំនួន ២៦ នាក់​។

ដោយឡែក ចំពោះប្រជាពលរដ្ឋដែលដើរលេងតាមសង្ក្រាន្តនានា ដែលខេត្តបានរៀបចំមានចំនួនប្រមាណ ៤១,៧៥៤ នាក់​។

បើតាម​របាយការណ៍​របស់​មន្ទីរទេសចរណ៍​ខេត្ត​ក្រចេះ សរុបជារួមនៅក្នុងថ្ងៃសង្ក្រាន្ត ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខេត្តក្រចេះមានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុប ចំនួន ៥៧,២៣៩ នាក់

អត្ថបទ៖ ប្រុញ វិធិន

The post តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់ appeared first on Kampuchea Thmey Daily.