សម្តេចធិបតី លើកទឹកចិត្តពលរដ្ឋរួមគ្នាផ្សព្វផ្សាយភាពវិជ្ជមាន និងកាត់បន្ថយរឿងអវិជ្ជមាន

សម្តេចធិបតី ស្នើឱ្យពលរដ្ឋរួមគ្នាដើម្បីកាត់បន្ថយភាពអវិជ្ជមានក្នុងសង្គម តាមរយៈការបញ្ចេញសារវិជ្ជមាន សារល្អៗជាច្រើន ដើម្បីគ្រប់ដណ្តប់ទៅលើរឿង The post សម្តេចធិបតី លើកទឹកចិត្តពលរដ្ឋរួមគ្នាផ្សព្វផ្សាយភាពវិជ្ជមាន និងកាត់បន្ថយរឿងអវិជ្ជមាន appeared first on Kampuchea Thmey Daily.

សម្តេចធិបតី លើកទឹកចិត្តពលរដ្ឋរួមគ្នាផ្សព្វផ្សាយភាពវិជ្ជមាន និងកាត់បន្ថយរឿងអវិជ្ជមាន

អញ្ជើញជាអធិបតី សម្ពោធដាក់​ឱ្យ​ប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានាក្នុងវត្តស្វាយ
ពពែ នៅព្រឹកថ្ងៃទី ០៩ ខែឧសភានេះ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ​លើកទឹកចិត្តពលរដ្ឋខ្មែរ រួមគ្នាផ្សព្វផ្សាយពីភាពវិជ្ជមានក្នុងសង្គមឱ្យបានច្រើន ដូចជាការអប់រំ សីលធម៌ និងចែករំលែកបទពិសោធន៍ល្អៗ។

ការស្នើនេះ ស្របពេលដែលមាននិន្នាការកើនឡើងនៃបច្ចេកវិទ្យា មនុស្សមួយចំនួនដើម្បីចង់បានអ្នកមើលច្រើន ស៊ែរច្រើន(views) បានធ្វើទង្វើអសីលធម៌ និងបង្កើតមាតិកា មិនសមរម្យនៅលើបណ្តាញសង្គម​។

ក្នុងន័យនេះ សម្តេចធិបតី ស្នើឱ្យពលរដ្ឋរួមគ្នាដើម្បីកាត់បន្ថយភាពអវិជ្ជមានក្នុងសង្គម តាមរយៈការបញ្ចេញសារវិជ្ជមាន សារល្អៗជាច្រើន ដើម្បីគ្រប់ដណ្តប់ទៅលើរឿងអវិជ្ជមាននោះ ជាពិសេសត្រូវប្រកាន់នូវឥរិយាបទ សីលធម៌ គុណធម៌ ដើម្បីធ្វើឱ្យកត្តាអវិជ្ជមានកាត់តែថយទៅៗ។ សម្តេចមានប្រសាសន៍ថា៖«បងប្អូនចោទសួរថា តើសង្គមយើងឥឡូវ ក្មេងៗ​មួយចំនួនលែងគិតអីទាំងអស់ គិតតែអបាយមុខ កាប់ចាក់គ្នាពេញហ្នឹង តើយើងរលត់រលាយទេ។ កូនខ្មែរអត់ទេ យើងនៅមានចំណុចវិជ្ជមាន មានប្រជាជនយើងច្រើនណាស់ដែលប្រើហ្វេសប៊ុក ដើម្បីចែករំលែកបទពិសោធន៍ល្អៗ ផ្សាយល្អៗ អប់រំល្អ រួមទាំងព្រះសង្ឃផង»​។

«រដ្ឋនឹងប្រើប្រាស់ច្បាប់ចំពោះអ្នកដែលដើរហួសព្រំដែន ប៉ុន្តែយើងមិនប្រើប្រាស់ច្បាប់ចំពោះប្រជាពលរដ្ឋទេ យើងចង់ឱ្យសង្គម ឪពុកម្តាយ ពលរដ្ឋ​រួមគ្នាអប់រំ ដើម្បីឱ្យបានល្អ នេះគឺជាកត្តាចីរភាព​ដែលសង្គមមួយសុខដុមនីយកម្ម គឺត្រូវតែគោរពគ្នាទៅវិញទៅមក។ធ្វើអីខុស ពលរដ្ឋចេញសារដើម្បីកែលម្អ ឥឡូវអ្នកខ្លះជ្រុល គាត់ចង់បាន views ពេក គាត់ធ្វើភ្លេចស្លៀកខោ តែប្រជាពលរដ្ឋច្រើន ចេញមកដើម្បីអប់រំ គាត់ក៏ថយទៅវិញ ប៉ុន្តែកន្លែងខ្លះគាត់មិនថយ យើងប្រើច្បាប់»។ នេះជាការលើកឡើងរបស់សម្តេចធិបតី។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ​នៅពេលដែលប្រជាពលរដ្ឋក្នុងសង្គមភាគច្រើន ចេះជួយគ្នាកែលម្អអ្នកដើរខុស  នេះហើយគឺជាតម្លៃសីលធម៌ គុណធម៌របស់ខ្មែរ ដែលនេះគឺជាកត្តាជោគជ័យ​របស់យើងទាំងអស់គ្នា៕

The post សម្តេចធិបតី លើកទឹកចិត្តពលរដ្ឋរួមគ្នាផ្សព្វផ្សាយភាពវិជ្ជមាន និងកាត់បន្ថយរឿងអវិជ្ជមាន appeared first on Kampuchea Thmey Daily.