សម្តេចធិបតី៖ កម្ពុជា មិនបានប្រកាន់យកប្រទេស ណាមួយផ្តាច់ចោលប្រទេសណាទេ

កំពត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា មិនបានប្រកាន់ជំហរយកប្រទេសណាមួយ ផ្តាច់ចោលប្រទេសណាមួយនោះទេ ខណៈដែលកម្ពុជា មានទំនាក់ទំនងជាមួយគ្រប់បណ្តាប្រទេសលើពិភពលោក។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងជាការឆ្លើយតប ទៅនឹងមតិ និងការវិភាគរបស់ក្រុមអ្នកនយោបាយមួយចំនួនតូចដែលនៅក្រៅប្រទេស លើកឡើងថា កម្ពុជា កំពុងស្រវាចាប់ចិន ហើយបោះចោលសហអាមេរិក បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអញ្ជើញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល២ថ្ងៃ (១៧-១៨មេសា)​។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានសម្តែងការហួសចិត្ត ជាមួយមនុស្សមួយចំនួន ដែលកំពុងប្រើប្រាស់ផ្លូវល្បឿនលឿន កសាងឡើងដោយឥណទានពីចិន តែបែរជាស្តីបន្ទោសចិន និងមួយចំនួន ធ្វើការនៅក្នុងរោងចក្រ ដែលមានថៅកែជាជនជាតិចិន ដែលទទួលបានប្រាក់បៀវត្តរ៍ ខ្ទង់ពាន់ទៅហើយ នៅបន្ទោសរាជរដ្ឋាភិបាល ថាទាញវិនិយោគពីចិនទៅទៀត ។ ក្នុងនោះសម្តេចធិបតី […]

សម្តេចធិបតី៖ កម្ពុជា មិនបានប្រកាន់យកប្រទេស ណាមួយផ្តាច់ចោលប្រទេសណាទេ

កំពត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា មិនបានប្រកាន់ជំហរយកប្រទេសណាមួយ ផ្តាច់ចោលប្រទេសណាមួយនោះទេ ខណៈដែលកម្ពុជា មានទំនាក់ទំនងជាមួយគ្រប់បណ្តាប្រទេសលើពិភពលោក។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងជាការឆ្លើយតប ទៅនឹងមតិ និងការវិភាគរបស់ក្រុមអ្នកនយោបាយមួយចំនួនតូចដែលនៅក្រៅប្រទេស លើកឡើងថា កម្ពុជា កំពុងស្រវាចាប់ចិន ហើយបោះចោលសហអាមេរិក បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអញ្ជើញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល២ថ្ងៃ (១៧-១៨មេសា)​។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានសម្តែងការហួសចិត្ត ជាមួយមនុស្សមួយចំនួន ដែលកំពុងប្រើប្រាស់ផ្លូវល្បឿនលឿន កសាងឡើងដោយឥណទានពីចិន តែបែរជាស្តីបន្ទោសចិន និងមួយចំនួន ធ្វើការនៅក្នុងរោងចក្រ ដែលមានថៅកែជាជនជាតិចិន ដែលទទួលបានប្រាក់បៀវត្តរ៍ ខ្ទង់ពាន់ទៅហើយ នៅបន្ទោសរាជរដ្ឋាភិបាល ថាទាញវិនិយោគពីចិនទៅទៀត ។

ក្នុងនោះសម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ គួរតែមានមោទនភាព ដែលកម្ពុជាប្រទេសតូចមួយ តែមានទំនាក់ទំនងស្មើមុខស្មើមាត់ ជាមួយប្រទេសមហាអំណាច និងគ្រប់ប្រទេសទាំងអស់ លើពិភពលោក ខណៈដែលប្រទេសកម្ពុជា ជាប្រទេសមួយ ក្នុងចំណោមប្រទេសតែ៣គត់ ដែលប្រធានាធិបតី ស៊ី ជីនពីង ធ្វើដំណើរទសន្សកិច្ច មានវៀតណាម ម៉ាឡេស៊ី និងកម្ពុជា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “សួរថា ទំនាក់ទំនងរវាងកម្ពុជា និងចិនខុសអ្វី នៅពេលដែលកម្ពុជា មិនបានប្រកាន់ជំហរយកប្រទេសណាមួយ ផ្តាច់ចោលប្រទេសណាទេ គឺយើងមានទំនាក់ទំនងជាមួយគ្រប់បណ្តាប្រទេសលើពិភពលោក 

នេះជាជំហរនយោបាយរបស់យើង ផ្អែកទៅលើគោលការណ៍ គោរពឯករាជ្យភាព ​អធិបតេយ្យភាព និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក នេះគឺជាអ្វីដែលកម្ពុជាយើងធ្វើ ហើយខ្ញុំសូមបញ្ជាក់ ​​នេះគឺជាជំហររដ្ឋាភិបាលរប​ស់យើង យើងមិនមែនអាណបពីណាគេទេ”៕