ប្រកាសចាកចេញពី Leicester ភ្លាម មានក្លិប ២ កំពុងប្រជែងគ្នាចង់បាន Vardy
ក្លិបនៅ អង់គ្លេស ចំនួន ២ កំពុងចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធចាស់វស្សា Jamie Vardy បន្ទាប់ពីរូបគេប្រកាសនឹងចាកចេញពី Leicester City នៅចុងបញ្ចប់រដូវកាលនេះ... The post ប្រកាសចាកចេញពី Leicester ភ្លាម មានក្លិប ២ កំពុងប្រជែងគ្នាចង់បាន Vardy appeared first on Kampuchea Thmey Daily.

ក្លិបនៅ អង់គ្លេស ចំនួន ២ កំពុងចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធចាស់វស្សា Jamie Vardy បន្ទាប់ពីរូបគេប្រកាសនឹងចាកចេញពី Leicester City នៅចុងបញ្ចប់រដូវកាលនេះ។

ក្រោយស្នាក់នៅជាមួយ Leicester អស់រយៈពេលក្បែរ ១៣ ឆ្នាំ ទីបំផុតខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ៣៨ ឆ្នាំ បានប្រកាសចាកចេញពីទឹកដី King Power ជាផ្លូវការហើយកាលពីថ្ងៃទី ២៤ ខែ មេសា ម្សិលមិញ ដោយគាត់នឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ។
ទោះបីជាយ៉ាងណា Vardy ត្រូវបានគេរំពឹងថា នឹងមិនទាន់មានបំណងចូលនិវត្តន៍ពីបាល់ទាត់ទេ។ បើតាមការចុះផ្សាយដោយទំព័រ Betfair បានឱ្យដឹងថា មានក្លិប ២ បានដាក់សំណើចង់បានខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំ ក្នុងនោះមានក្រុម Birmingham ដែលកំពុងស្ថិតនៅលីគទី ៣ របស់អង់គ្លេស និងក្រុម Burnley ដែលនឹងឡើងពីលីគទី ២ មកកាន់លីគកំពូល អង់គ្លេស Premier League នៅរដូវកាលក្រោយ។

ប្រភពដដែលបានអះអាងបន្ថែមថា Vardy ទំនងជាមិនចង់លេងនៅក្លិបក្នុងប្រទេស អង់គ្លេស បន្តទៀតទេ ដោយគាត់ទំនងជាចង់ផ្លាស់ប្តូរបទពិសោធទៅលេងនៅក្រៅប្រទេសវិញម្តង។ ក្នុងនោះអាចជាក្រុមនៅលីគ អាមេរិក Major League Soccer ឬលីគអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League។
រម្លឹកថា Vardy គឺជាខ្សែប្រយុទ្ធដ៏ជោគជ័យបំផុតម្នាក់នៅ Leicester City ហើយស្នាដៃដ៏ល្អបំផុតរបស់គាត់ គឺនៅឆ្នាំ ២០១៦ ដែលពេលនោះគាត់បានជួយឱ្យក្រុមរហស្សនាមកញ្ជ្រោងខៀវមួយនេះ ឈ្នះពាន Premier League ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រក្លិប៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Leicestershire Live
The post ប្រកាសចាកចេញពី Leicester ភ្លាម មានក្លិប ២ កំពុងប្រជែងគ្នាចង់បាន Vardy appeared first on Kampuchea Thmey Daily.